សន្តិសុខសង្គម
ក្រុមប្រឹក្សាជាតិដើម្បីកុមារ ស្នើតុលាការចាត់វិធានការ ជនប្រើហិង្សាលើកុមារី កេង ស្រីកា
គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី ២៤ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដាច់អហង្កា មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កេង ស្រីកា អាយុ ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្នើតុលាការចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងចំពោះជនប្រើហិង្សាក្មេងស្រី កេង ស្រីកា ផងដែរ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា យើងមានក្តីរន្ធត់តក់ស្លុត ដោយបានសម្ដែងនូវក្តីអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើ ហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក។

ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែល ជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ បានអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹង បំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ ចាន់ ធីតា ដែលជាជនសង្ស័យបានយកក្មេងស្រីឈ្មោះ កេង ស្រីកា អាយុ៥ឆ្នាំ ឱ្យមកបម្រើការនៅផ្ទះ និងជួយមើលថែកូនខ្លួនអាយុ ២ឆ្នាំ ហើយនៅវេលាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក៏មានករណីប្រព្រឹត្តិអំពើហិង្សាលើក្មេងស្រី កេង ស្រីកា នេះកើតឡើង។ ដោយសារការប្រព្រឹត្តអំពើទារុណកម្មដែលធ្វើឲ្យក្មេងស្រី កេង ស្រីកា មិនអាចទ្រាំទ្របាន ទើបកុមារីជាជនរងគ្រោះបានសម្រេចចិត្តរត់ចេញក្រៅផ្ទះ ដើម្បីឱ្យញាតិជិតខាងជួយ ដែលករណីនេះត្រូវបានរាយការណ៍ដល់សមត្ថកិច្ចខណ្ឌទួលគោក។ ខណៈនេះជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ