Connect with us

សន្តិសុខសង្គម

នៅភ្នំពេញនឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី ២៤ ឧសភា លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ត្រៀម​មធ្យោបាយ​ សម្ភារៈ​ និង​កម្លាំង​ ចេញ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សុខ​សុវត្ថិ​ភាពល្អ​ ហើយ​ត្រូវ​ការពារ​នៅ​មណ្ឌល​ និង​ការិយាល័យ​បោះ​ឆ្នោត​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់បោះឆ្នោត​ គឺជា​កម្លាំង​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ សុភាព​រាបសា​​មិនមែន​ជា​កម្លាំង​ ឈរ​ការពារ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច​។

លោកឧត្តមសេនីយ៍ឯក ស ថេត​ក៏ ​បាន​ណែនាំកម្លាំងសមត្ថកិច្ច ​កុំ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ចូល​ទៅ​បោះ​ឆ្នោត​ ដោយ​កម្លាំង​ការពារ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត ​យ៉ាង​ហោច​ណាស់ ​១៥​ម៉ែត្រ​។​ ចំពោះ​អ្នក​ការពារ​នៅ​ខាងក្នុង​ទីតាំង​បោះ​ឆ្នោត​ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ការងារ​ ពាក់មួក​ និង​ក្រវាត់ក​។ ចំណែក​កម្លាំង​ការពារ​បរិវេណ ​នៅ​ខាងក្រៅ​ទីតាំង​បោះ​ឆ្នោត​ គឺ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​ ១០០​ម៉ែត្រ​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​។​

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានមានប្រសាសន៍​ថា​ ក្រៅពី​កម្លាំង​ឈរជើង​ការពារ​ការិយាល័យ​ និង​មណ្ឌលបោះឆ្នោត​ ក៏​ត្រូវ​ត្រៀម​រួច​ជា​ស្រេច​នូវ​កម្លាំង​ចេញ​អន្តរាគមន៍​ ដែល​ត្រូវ​ឈរជើង ​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ​១៤​ និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​អន្តរាគមន៍​នេះ ​គឺ​ត្រៀម​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិសុខ​ នៅ​ពេល​កើត​មាន​ហេតុ​ការ​អ្វីមួយ ​កើតឡើង​នៅ​ពេល​បោះ​ឆ្នោត​។​

​គួរបញ្ជាក់ថា នៅ​ក្នុង​ដំណាក់កាល​ នៃ​ការ​បោះ​ឆ្នោត​ខាងមុខនេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ជាង​ ៤,៦០០​នាក់​។​ បើ​យោង​តាម​តារាង​ព័ត៌មាន ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ រាជធានី​ភ្នំពេញ​ គឺ​មាន​ប្រជាពលរដ្ឋ ​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​មាន​ចំនួន ​៨៩៩,៦៨៨​នាក់​ មាន​មណ្ឌលបោះឆ្នោត​ ២៦៥​ មណ្ឌល។ ​ក្នុង​នោះ​ មាន​ការិយាល័យ​បោះ​ឆ្នោត ​២,១៩៧​ ការិយាល័យ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា មនុស្សស្លាប់ កើនដល់ ៣៩នាក់

សន្តិសុខសង្គម៥១ នាទីutes មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១១ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

Sokha Hotels

ព័ត៌មានពេញនិយម