Connect with us

សន្តិសុខសង្គម

ឆេះរោងចក្រដំឡើងម៉ូតូក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខូចខាតម៉ូតូជាង៤០គ្រឿង

បានផុស

នៅ

ម៉ូតូស៊េរីទំនើបចំនួន៣០គ្រឿងបានរងការខូចខាតទាំងស្រុង និង១១គ្រឿងទៀតខូចខាតបន្តិបន្ទួច ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្នុងរោងចក្រដំឡើងម៉ូតូមួយកន្លែង ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃការឆាបឆេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតម៉ូតូជាង៤០គ្រឿងនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងរោងចក្រ ស៊ីកូ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្មកររោងចក្របានចូលធ្វើការជាធម្មតា លុះដល់វេលាកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូក៏មានការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង។

ទោះយ៉ាណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

Sokha Hotels

ព័ត៌មានពេញនិយម