សន្តិសុខសង្គម
ភ្លៀងធ្លាក់លាយដោយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់រថយន្ត១គ្រឿង ខូចខាតធ្ងន់ធ្ងរ
ភ្នំពេញ ៖ រថយន្តមួយគ្រឿងបានទទួលរងការខួចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយពីមានភ្លៀងធ្លាក់លាយដោយខ្យល់កន្ត្រាក់ នាព្រលប់ថ្ងៃ២៥ ឧសភាឆ្នាំ២០២២នេះ នៅមុខផ្ទះលេខ៨៣០ ផ្លូវលេខ១២៨ ភូមិ៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

មន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦និង០៨នាទី មានករណីខ្យល់កន្ត្រាក់ដោយបានធ្វើឲ្យរលំដើមឈើមួយដើម នៅមុខផ្ទះលេខ៨៣០ ផ្លូវលេខ១២៨ ភូមិ៣ ក្នុងសង្កាត់ទឹកល្អក់ទី១ និងបានបណ្តាលឲ្យឡានមួយគ្រឿង ម៉ាកvitaដែលមានស្លាកលេខភ្នំពេញ 2BK.2865 ទទួលរងការខូចខាតមួយកំណាត់ក្រោយ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងការិយាល័យសាធារណការខណ្ឌបានសហការជាមួយរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ប្រើម៉ាស៊ីន កាត់ដើមឈើចេញភ្លាមដែរ៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង