សន្តិសុខសង្គម
ខឹងម្ដាយក្មេកចង់បំបែកប្រពន្ធឲ្យទៅយកប្ដីថ្មី យកកាំបិតចាក់រងរបួសភ្នែកម្ខាង
បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះធ្វើការចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចាក់លើស្រ្តីរងគ្រោះជាម្តាយក្មេក បណ្តាលឲ្យរបួសធ្ងន់ធ្ងរចំភ្នែកខាងឆ្វេង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ដើមចមដែលឈានដល់មានរឿងនេះ ដោយសារតែបុរសដៃដល់ជាកូនប្រសាខឹងស្រ្តីរងគ្រោះជាម្តាយក្មេក ថាមានចេតនាចង់បំបែកប្រពន្ធរបស់ខ្លួនចេញពីរូបខ្លួនឲ្យទៅយកប្តីថ្មី។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនដៃដល់មានឈ្មោះ រឹម សុផា (ហៅជាង ម៉ៅ) អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន កូនកាំបិតចុងស្រួចចំនួន ១ និងអាវុធកែច្នៃខុសច្បាប់មួយដើម និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល