Connect with us

សន្តិសុខសង្គម

នគរបាល២ស្រុកសហការគ្នាដេញចាប់ក្រុមចោរឆក់

បានផុស

នៅ

ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកស្អាង ហើយជិះម៉ូតូគេចខ្លួនចូលទឹកដីក្រុងតាខ្មៅ តែត្រូវបានកម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលក្រុងតាខ្មៅ សហការគ្នាតាមចាប់ខ្លួនក្រុមចោរឆក់នេះ ទាល់តែបានដល់ក្នុងទឹកទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពរបស់ក្រុមចោរឆក់កាបូបទាំង២នាក់នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងនគរបាលស្រុកស្អាង ដែលដឹកនាំការបង្ក្រាបនេះផ្ទាល់ បានប្រាប់អោយដឹងថា ក្រោមការបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង គឺលោកបានដឹកនាំកម្លាំងនគរបាលស្រុកស្អាង តាមចាប់ខ្លួនក្រុមចោរឆក់កាបូបនេះទាល់តែបាន ។

លោកអធិការងបន្តថា ជនរងគ្រោះ ឈ្មោះ ជឹម ហឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ២នាក់ មានឈ្មោះ ស៊ឹម ចាន់ អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូ និងឈ្មោះ អ៊ុច ប៊ុនថន អាយុ២០ឆ្នាំ ជាអ្នកឆក់ ។

សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះនៅស្រុកកោះធំ មកដល់ចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ត្រូវបានជនសង្ស័យទាំង២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស ផ្លាកលេខត្បូ ងឃ្មុំ1T-9782 ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះបាន រួចក៏ជិះម៉ូតូសំដៅទៅក្រុងតាខ្មៅ ។

ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកស្អាង បានដេញតាមពីក្រោយនិងសហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការព័ទ្ធចាប់បានជនសង្ស័យទាំង២នាក់ នៅចំណុចក្នុងទឹកទន្លេ ភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី ៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

Sokha Hotels

ព័ត៌មានពេញនិយម