សន្តិសុខសង្គម
តុលាការខេត្តកណ្តាលឃុំខ្លួនចាងហ្វាងផ្សាយ គេហទំព័រ ម្នាក់
កណ្តាល ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ចាងហ្វាង គេហទំព័រ TCN TV ថៃ ប៊ុនរិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ” ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ ” តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។

ដែលប្រព្រឹត្តនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ជនត្រូវចោទមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅបូ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរចាងហ្វាយ គេហទំព័រ TCN TV មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ពាក់ព័ន្ធនឹងការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ មូលហេតុឈ្មោះថៃ ប៊ុនរិទ្ធ ហៅបូ មុខរបរចាងហ្វាយ គេហទំព័រ TCN TV បានជេរប្រមាថថ្នាក់ដឹកនាំខេត្តកណ្តាល និងដើរសំឡុតគំរាមយកលុយពីថ្នាក់ដឹកនាំ ជាថ្នូរដាក់រូបភាពពីកន្លែងលួចលាក់បើកល្បែងស៊ីសង៕


-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង