Connect with us

សន្តិសុខសង្គម

ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​បាញ់​កញ្ចក់​រថយន្ដ​យក​ទ្រព្យសម្បត្តិ​នៅមុខ​ហាង​លក់​គ្រឿងអគ្គិសនី​សេង​ម៉ាំង

បានផុស

នៅ

សៀមរាប​ ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​បានធ្វើ​សកម្មភាព​បាញ់​ដោយ​ប្រើ​ជំ​ពាម​កៅស៊ូ ទៅលើ​រថយន្ត​ទំនើប​មួយគ្រឿង​ហើយ​លូក​យក​សម្បត្តិ​រួច​គេចខ្លួនបាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា ករណីនេះ​កើតហេតុ​នៅវេលា​ម៉ោង ១២​និង​៤០​នាទី ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២២ ចំណុច​មុខ​ហាង សេង ម៉ាំង លក់​គ្រឿង​អគ្គិសនី សម្រិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាម ខេត្តសៀមរាប​។ សមត្ថកិច្ច​បន្ថែមថា ជនរងគ្រោះ​មានឈ្មោះ​កង គឹម​លាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុម​ហ៊ុនល​ក់​គ្រឿងអគ្គិសនី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​បាត់​សម្ភារៈ និង​ខូចខាត​មាន​ បែក​កញ្ចក់​រថយន្ត ម៉ាក​ហ្វ​ត ពណ៌​ស ១​ផ្ទាំង ចំហៀង​ខាងក្រោយ ផ្នែក​ខាងស្តាំ កាបូបស្ពាយ ពណ៌​ខ្មៅ ចំនួន ១ ក្នុង​មាន កាត​គ្រី ម៉ូតូ ១​សន្លឹក ប័ណ្ណបើកបរ ០១​សន្លឹក អត្តសញ្ញាណប័ណ្ណ ០១​សន្លឹក សៀវភៅ​ធនាគារ ABA ចំនួន ២​ក្បាល ប័ណ្ណ​ធានា​រ៉ាប់រង​០២​សន្លឹក និង​ឯកសារ​ក្រុមហ៊ុន​មួយចំនួន (​ក្នុង​កាបូប​គ្មាន​លុយ​ទេ​) ។​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ មុន​កើតហេតុ ជនរងគ្រោះ បាន​ចត​ឡាន​របស់ខ្លួន នៅមុខ​ហាង សេង ម៉ាំង ហើយ​ដើរ​ចូលទៅ​ទំនាក់ទំនង ដើម្បី​យក​សម្ភារៈ​អគ្គិសនី​មក​លក់​ឲ្យ​។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម