សន្តិសុខសង្គម
ជនរងគ្រោះ ៤ នាក់ត្រូវឆ្កែចចកខាំ ពេទ្យតម្រូវឱ្យចាក់ថ្នាំ ៥ ម្ជុល តាមការណាត់
ស្ថានភាពសុខភាពរបស់ជនរងគ្រោះ ៤ នាក់ ដែលត្រូវឆ្កែចចកព្រៃខាំ នៅស្រុកបិបូណ៌នោះ កាលពីព្រឹកថ្ងៃទី ៤ ខែឧសភា ២០២២ បានធូរស្រាលហើយ បន្ទាប់ពីបានចាក់ថ្នាំ ២ ម្ជុលនៅមន្ទីរពេទ្យឯកជន ដែលចាក់១ ម្ជុលត្រូវចំណាយ ១០ ម៉ឺនរៀល។
ជនរងគ្រោះទាំង ៤ នាក់ បានសំណូមពរឱ្យអាជ្ញាធរ និងសប្បុរសជនជួយឧបត្ថម្ភថវិកា ដើម្បីបានចាក់ថ្នាំឆ្កែខាំ ដោយសារតែពេទ្យតម្រូវឱ្យចាក់ថ្នាំឆ្កែខាំ ៥ ម្ជុលក្នុងតម្លៃ ១០ ម៉ឺនរៀល ក្នុងមួយម្ជុល។
នៅព្រឹកថ្ងៃទី ២៤ ខែឧសភា មានសត្វចចកព្រៃមួយក្បាលបានរត់ចូលភូមិហើយបានដេញខាំប្រជាពលរដ្ឋក្នុងភូមិបណ្ដាលឱ្យរងគ្រោះរបួស ០៤នាក់គឺ ឈ្មោះ យោត សាឯម អាយុ ២៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសជើង និងដៃ ឈ្មោះ បិល សុចិន អាយុ៣២ ឆ្នាំភេទស្រី របួសដៃ ឈ្មោះ ទឿន ចំណាន អាយុ ១៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសដៃ និងកុមាររ៉ា ឈ្មោះ សុច សុវីន អាយុ ១៣ ឆ្នាំ របួសដៃ។
តាមតារាងកាលវិភាគថ្ងៃចាក់ គឺនៅថ្ងៃទី ២៤ ២៧ ៣១ ខែឧសភា និងថ្ងៃទី ០៧ និង២១ ខែមិថុនា។ ដោយឡែកនៅថ្ងៃទី២៤ និងថ្ងៃទី ២៧ នេះពួក គាត់បានចាក់ថ្នាំឆ្កែខាំនេះរួចហើយ ដោយបានខ្ចីប្រាក់ពីបងប្អូនអ្នកស្រុកភូមិ។ ដូច្នេះត្រូវចាក់ ៣ លើកទៀតមិនដឹងថាអាចរកប្រាក់បានចាក់ថ្នាំនេះដែរឬអត់នោះទេ ហេតុនេះមានតែសំណូមពរដល់អាជ្ញាធរស្រុកខេត្ត និងសប្បុរសជនជួយឧបត្ថម្ភថវិកា។
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ប្រាប់ថា ថ្នាំដែលពួកគាត់ត្រូវចាក់នោះ គឺថ្នាំឆ្កែឆ្កួត ប៉ុន្តែនៅក្នុងខេត្តមិនមានថ្នាំសម្រាប់ចាក់ឆ្កែឆ្កួតខាំនោះតេ មានតែនៅវិទ្យានប៉ាស្ទ័រ រាជធានីភ្នំពេញ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់