សន្តិសុខសង្គម
រថយន្តធុនធំ១គ្រឿងបុករថយន្តបែនដឹកដីប៉ើងលើខឿនផ្លូវជាតិលេខ៥ កន្លែងដាំផ្កា
រថយន្តធុនធំលាយស៊ីម៉ងត៍មួយគ្រឿងបើកបុករថយន្តបែនដឹកដីបុកពីក្រោយ ប៉ើងទើលើខឿនដាំផ្កាចន្លោះកណ្ដាលផ្លូវជាតិលេខ ៥ បណ្តាលឱ្យបាក់បែកខឿនដើមផ្កាជាច្រើនកង់ កាលពីល្ងាចថ្ងៃទី ២៧ ខែឧសភា ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានភ្លៀងធ្លាក់ និងនៅចំណុចខាងលើនេះក្រុមការងារធ្វើផ្លូវជាតិលេខ ៥ បានដាក់បារាស់ ដើម្បីឱ្យរថយន្តទៅមកបន្ថយល្បឿន ខណៈពួកគាត់កំពង់ធ្វើការងារនៅលើកំណាត់ផ្លូវនេះ។ ពេលកើតហេតុរថយន្តទាំង២ខាងលើនេះធ្វើដំណើរស្របទិសគ្នា រថយន្តធុនធំក្រឡុកស៊ីម៉ងត៍បានបុករថយន្តបែនដឹកដីពីក្រោយទៅលើសួនច្បារកណ្ដាលផ្លូវជាតិបណ្ដាលឱ្យខូចថ្មសួនច្បារជាច្រើនផ្ទាំង។

ក្រោយពេលកើតហេតុក្រុមការងារធ្វើផ្លូវជាតិលេខ៥បានចាប់ឃាត់តថយន្តបង្ក ឱ្យម្ចាស់ក្រុមហ៊ុនចេញថ្លៃសំណងដល់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥។ ហើយភាគីរថយន្តក្រឡុកស៊ីម៉ងត៍ បានចេញសងថ្លៃការខូចខាតដល់រថយន្តបែនដឹកដីនិងសងថ្លៃការខូចខាតថ្មសួនច្បាររបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ ៥។ ហើយបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តទាំងពីចេញពីផ្លូវកុំឲ្យស្ទះចរាចរណ៍បញ្ចប់រឿង៕

អត្ថបទ៖ ឈៀង ថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ