សន្តិសុខសង្គម
នគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចទ្រព្យសម្បត្តិនៅតូបលក់អេតចាយមួយកន្លែង
សៀមរាប ៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ស្ថិតនៅតូបលក់អេតចាយ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (អនីតិជនចំនួន ០២នាក់) ដូចមានរាយនាមខាងក្រោម ៖១.ឈ្មោះ ស៊ាន ម៉ៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិគោករលួស ឃុំ ដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក)។ ២.ឈ្មោះ ម៉ៃ ម៉ាញ ហៅក្រៅ (សីហា) ភេទ ប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។ ៣.ឈ្មោះ ម៉ៃ ភារិន (ហៅ យិន) ភេទ ប្រុស អាយុ ១៤ ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។

សមត្ថកិច្ចបន្តថា ក្រោយទទួលបានការរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង ០៣នាក់ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំដែក ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យចំនួន ០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ ត្រូវជាឪពុក និងកូនៗ បានឆ្លើយសារភាពថាពួកគេទាំងអស់មានគ្នាសរុបចំនួន ០៤នាក់ បានធ្វើសកម្មភាពលួចខាងលើ (តែមាន ០១ នាក់ ឈ្មោះ សាល ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ រស់នៅភូមិសុភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងរត់គេចខ្លួន) ពិតជាបានចូលលួច អាគុយចាស់ៗ ភេសជ្ជៈ ស្រាបៀ និង ប៉ុងឡានដឹកដីខូចទាំងនោះពិតប្រាកដមែន។ ហើយក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលពួកគេដើរលួចគឺខ្ចិលធ្វើការរកស៊ី។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ បានដកហូតសម្ភារៈដែលជនសង្ស័យបានលួចប្រគល់ជូនម្ចាស់ដើមវិញ កសាងសំណុំ និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕
ដោយ ៖ កុសល



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព