សន្តិសុខសង្គម
ឆ្លងចរន្ដពីទូទឹកកក ឆេះផ្ទះពីរខ្នងអស់ទាំងស្រុងកាលពីព្រឹកមិញ
ផ្ទះប្រជាពលរដ្ឋពីរខ្នងធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារឆ្លងចរន្ដអគ្គិសនីពីទូទឹកកក។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះពីរខ្នងដែលត្រូវអគ្គិភ័យឆាបឆេះមានម្ចាស់ឈ្មោះ ម៉ិញ ភី ភេទស្រី អាយុ៤៣ឆ្នាំ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ ៩x៨ ម៉ែត្រ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង និងសម្ភារៈផ្សេងទៀតសរុបជាទឹកប្រាក់អស់ប្រហែលចំនួន១៥០០០ដុល្លារ។

របាយការណ៍បានបញ្ជាក់ថា ករណីនេះគឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីពីទូរទឹកកក ដោយកម្លាំងជំនាញអគ្គិភ័យស្រុកពារាំង បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ចំនួន០១គ្រឿង បាញ់ពន្លត់អស់ទឹកចំនួន០២រថយន្តទើបរលត់ទាំងស្រុង និងមិនបណ្តាលអោយមានមនុស្សរងរបួសឬស្លាប់ឡើយ៕
អត្ថបទ៖ សុខុម



-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច