សន្តិសុខសង្គម
ឃុំខ្លួនជនជាតិចិនម្នាក់ ករណីបង្ខាំងជំរិតទារប្រាក់ជាង ៥៦ ម៉ឺនដុល្លារអាមេរិក
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ «បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ៥៦៥ ០០០ ដុល្លារអាមេរិក » ។

ជនជាប់ចោទឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ ៤១ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅខុនដូព្រីនស៍ដាយមិនវ័ន ជាន់ទី ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទឧក្រិដ្ឋបង្ខាំងមនុស្ស និងជំរិតទារប្រាក់។
ទាក់ទិនបទចោទខាងលើនេះត្រូវបានគេដឹងថា កាលពីវេលាម៉ោង ៤ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ មានករណីឧក្រិដ្ឋជន ១ ក្រុមសុទ្ធតែជនជាតិចិន ជិះរថយន្តមួយគ្រឿងឡិចស៊ីស ពណ៌ផ្សែងបារី បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូច គ្នារុញចូលរថយន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយឧក្រិដ្ឋជនចាប់ជនរងគ្រោះយកទៅ រហូតដល់វេលាម៉ោង ១ និង ២០ នាទីយប់ឈានចូលថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២ ទើបឧក្រិដ្ឋជនបានធ្វើការដោះលែងជនរងគ្រោះមកវិញ ដែលជាថ្នូរនឹងទឹកប្រាក់ ៥៦ ៥០០០ ដុល្លារអាមេរិក។ បន្ទាប់ពីមានការដោះលែងជនរងគ្រោះ ក៏បានសហការជាមួយសមត្ថកិច្ច ដាក់ពាក្យបណ្តឹងប្តឹងចំពោះជនល្មើស ៤ នាក់ ដែលពាក់ព័ន្ធក្នុងអំពើចាប់បង្ខាំងជំរិតទារប្រាក់នោះ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការនោះបានកើតឡើងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះទៅដល់ និងបានធ្វើកំណត់ហេតុដោយកំណត់មុខសញ្ញាក្រុមឧក្រិដ្ឋជន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់នោះ។ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវសាធារណៈ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ