សន្តិសុខសង្គម
អាជ្ញាធរស្រុកព្រៃកប្បាសចុះជួយលើកផ្ទះពលរដ្ឋ ១៦២ ខ្នងរងគ្រោះដោយខ្យល់កន្ត្រាក់
លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសដឹកនាំកម្លាំងចំណុះរដ្ឋបាលស្រុកពិនិត្យស្ថានភាពនិងជួយលើកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦២ខ្នងផ្ទះកាលពីល្ងាចថ្ងៃទី ៣០ ម្សិលមិញ។

ក្រោយទទួលបានដំណឹងអំពីពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមដំណើរដោយ លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងជួយលើកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ករណីគ្រោះមហន្តរាយដោយសារខ្យល់កន្រ្តាក់នេះ កើតឡើងវេលាម៉ោង ១៦ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងស្រុកព្រៃកប្បាស បណ្តាលឲ្យមានការរលំផ្ទះ និងរបើកដំបូលផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការខូចខាតទ្រព្យសម្បត្តជាច្រើនផងដែរ។

តាមការបញ្ចាក់ពីអាជ្ញាធរស្រុកព្រៃកប្បាសថា ពលរដ្ឋដែលរងគ្រោះដោយរលំផ្ទះទាំងស្រុងមានចំនួន២២ខ្នង របើកដំបូលមានចំនួន ១៤០ខ្នង ដោយឡែកមនុស្សរងរបួសចំនួន០៦នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់ និងរងរបួសស្រាល៣នាក់៕


អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត