សន្តិសុខសង្គម
លម្អិតបន្ថែមទៅលើករណីពុលបាញ់ហយ ទៅលើមនុស្សជាង៥០នាក់
បាត់ដំបង ៖ សមត្ថកិច្ចជំនាញ និងអង្គភាពពាក់ព័ន្ធកំពុងចុះសិក្សាទៅលើករណីពុលចំណីអាហារនៅស្រុកគាស់ក្រឡ ដែលមាន ព្រះសង្ឃ និងឧបាសក ចំណុះជើងវត្ត សរុបចំនួន ៥២ អង្គ នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានពុលចំណីអាហារនៅក្នុងវត្ត នាថ្ងៃសីលម្សិលមិញនេះ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទី ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបរិវេណវត្ត សំរោងគិរីសត្ថារាម ហៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីពុលចំណីអាហារ ទាំងព្រះសង្គ ក៏ដូចជាឧបាសក ឧបាសិកា ចំណុះជើងវត្ត រហូតជាង៥០ អង្គ នាក់។
បើតាមការរៀបរាប់ពីអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បាននិយាយថា កាលពីម្សិលមិញនេះ គឺជាថ្ងៃសីល ដូច្នេះហើយទើបពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះសង្ឃឲ្យប្លែកមាត់ម្តង។

ប្រភពដដែលបានបន្តថា លុះក្រោយពីព្រះសង្ឃឆាន់រួច ប្រជាពលរដ្ឋទាំងអស់ក៏បានចាប់ផ្តើមនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសា ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ចាប់ផ្តើមមានអាការៈក្អួតចង្អោរ និងរាករូសឥតឈប់ឈរ ទើបអាជ្ញាធរចាត់រថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីសង្គ្រោះ ដែលក្នុងនោះសរុបចំនួន ៥២ អង្គ នាក់ គឺព្រះសង្ឃ ៤ អង្គ ប្រជាពលរដ្ឋ ស្រីចំនួន៣០នាក់ និងប្រុស ១៨ នាក់។
បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត ទើបបណ្តាលអោយមានការឆ្លងបាក់តេរី ទៅក្នុងខ្លួនមនុស្ស។

នៅថ្ងៃទី៣១ នេះដែរ កម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច័យ បានចុះទៅកាន់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះ ថាតើដើមចមគឺបណ្តាលមកពីអ្វី ដោយមានការសហការជាមួយក្រុមគ្រូពេទ្យ និងកម្លាំងកាំកុងត្រូល ដែលចុះមកពីក្រសួង ដើម្បីប្រមូលវត្ថុតាមយកទៅពិនិត្យ។
សមត្ថកិច្ចជំនាញ នៃការិយាល័យបច្ចេកទេស និងកោសល្យវិច័យ បានលើកឡើងថា ការចុះទៅពិនិត្យទីតាំងកើតហេតុនេះ គឺកម្លាំងបានត្រឹមតែប្រមូលនំ បន្លែដែលនៅសេសសល់ ដើម្បីធ្វើការវេចខ្ចប់អោយបានត្រឹមត្រូវតែប៉ុណ្ណោះ ដើម្បីប្រគល់ទៅអោយកម្លាំងកាំកុងត្រូលយកទៅពិនិត្យរកសារធាតុពុលនៅឯភ្នំពេញ ដោយឡែកក្រុមគ្រូពេទ្យក៏បាននឹងកំពុងយកឈាមអ្នកជំងឺទៅពិនិត្យផងដែរ។

បើសរុបសេចក្តីគឺមិនទាន់មានអង្គភាពណាមួយធ្វើការអះអាងអោយបានច្បាស់លាស់នៅឡើយទេ ដោយរង់ចាំលទ្ធផលដែលផ្តល់មកពីភ្នំពេញវិញ ដោយគ្រាន់តែដឹងថា ក្រោយពីមានការបរិភោគបាញ់ហយរួចមក ទាំងព្រះសង្ឃ ក៏ដូចជាឧបាសក ឧបាសិកា មានការក្អួតចង្អោរ និងរាករូសតែម្តង៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត