Connect with us

សន្តិសុខសង្គម

លួច​កាត់​ខ្សែក ក្នុង​កម្មវិធី​ខន​សឺត ចៃដន្យ​ជាប់​រូប​ពេល​អ្នកទស្សនា​ថត​លេង

បានផុស

នៅ

បាត់ដំបង ៖ មុខសញ្ញា​សង្ស័យ​ចំនួន ៣ នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​តែ​ក្នុង​រយៈ​ពេល​២​ម៉ោង ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​កាត់​ខ្សែក ហើយ​បាន​ជាប់​រូបភាព​តាមរយៈ​ទូរសព្ទ​ដែល​អ្នក​ចូលទៅ​ទស្សនា​ថត​លេង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​កាត់​ខ្សែក នេះ គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​៨ និង​៤៥​នាទី យប់ ក្នុង​កម្មវិធី​ខន​សឺត​ភេសជ្ជ​:​ប៊ូ​ត្រង ស្ថិតនៅ ចំណុច ក្រុមទី​០៦ ភូមិ​បា​ណង់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង។

ក្រៅ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ទោម សទ្ធា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល រួចមក នៅវេលា​ម៉ោង ១០ និង​៤០​នាទី យប់​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ដៅ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ១.​ឈ្មោះ អ៊ុំ ណៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.​ឈ្មោះ គង់ សុភាព ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ និង​៣.​ឈ្មោះ ខេង សូ​លាវ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ។

ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​(​កាត់​ខ្សែ​.​ក​) ផ្លាក​ទីន​ទម្ងន់ ៥​ជី តម្លៃ​១៤០០​ដុល្លារ (​មួយ​ពាន់​បួន​រយ​)​ពិតប្រាកដ​មែន។

ដោយមាន​ការអនុញ្ញាត​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ​បច្ចុប្បន្ន ជនសង្ស័យ​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅតាម​នីតិវិធី​ច្បាប់ ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៨ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម