Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចនាំខ្លួនយុវជនដែលប្រើហិង្សាលើឪពុកបង្កើតបណ្ដាលឲ្យសន្លប់មកអនុវត្តច្បាប់ (មានវីដេអូហិង្សា)

បានផុស

នៅ

បន្ទាប់ពីបែកធ្លាយនូវវីដេអូសកម្មភាពហិង្សារវាងកូននិងឪពុកដែលបណ្ដាលឲ្យបុរសជាឪពុករងរបួសសន្លប់នៅលើគ្រែនោះមក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកបាទី បាននាំខ្លួនជនសងស្ស័យជាកូនយកមកសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សារវាងឪពុក និងកូន មានរយៈពេល១នាទីនិង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុដើម្បីធ្វើការសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម។

ក្នុងសេចក្ដីបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ករណីខាងលើបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹង ឬរាយការណ៍មកសមត្ថកិច្ចនោះទេ តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើវីដេអូដែលបានថត​ពីសកម្មភាពហិង្សាទៅឱ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ នៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកតែម្ដង។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា បន្ទាប់ពីសួរនាំមូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ គឺបណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់​ហូបបាយថ្ងៃរួចបានសម្រាក ស្របពេលជាមួយគ្នានោះ កូនប្រុសដែលជាជនបង្កក្រោកពីដេកឡើងរកបាយហូប ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹង ស្មានថាកូនបោកឆ្នាំបាយ បានស្រែកស្តីឱ្យកូន (មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត) រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។

បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកបាទី ដើម្បីសូរនាំ និងកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ឃ្លីបវីដេអូហិង្សារវាងឪពុកនិងកូនបង្កើតនេះ បានបែកធ្លាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី នៅលើបណ្ដាលសង្គមហ្វេសប៊ុក និងTikTok ដែលធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងពេលឃើញសកម្មភាពកូនប្រុសបង្កើតវាយតដៃជាមួយឪពុក បណ្ដាលឲ្យជនរងគ្រោះជាឪពុកដួលសន្លប់នៅគ្រែ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម