សន្តិសុខសង្គម
បើកម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ឈប់លើចិញ្ចើមផ្លូវ ស្លាប់ភ្លាមៗនៅកន្លែង
(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបើកបរម៉ូតូលឿន ជ្រុលទៅបុកចំពីក្រោយរថយន្តកុងតឺន័រឈប់លើចិញ្ចើមផ្លូវ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៤៥នាទីយប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុង ភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-5709 សណ្ដោងរម៉ក ស្លាកលេខ ភ្នំពេញ 4A-1176 ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ឈប់លើចិញ្ចើមផ្លូវស្របពេលនោះ មានម៉ូតូគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ 2018 ពាក់ស្លាកលេខ ស្វាយរៀង 1K-04 25 បើកបរដោយឈ្មោះ កុយ វ៉ាន ប្រុស អាយុ35ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកក្នុងល្បឿនលឿន ពីត្បូងទៅជើង ស្របទិសគ្នាជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីបង្កហេតុរួចអ្នកបើកបរ រថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុករថយន្តកុងតឺន័រនៅលើចិញ្ចើមផ្លូវ។ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភ្លាម គេឃើមានសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ វាស់វែងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ រីឯសាកសព បាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:ភក្ដី
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង