Connect with us

សន្តិសុខសង្គម

ព្រះសង្ឃ​និងបរិស័ទ​វត្ត​សំរោង​លើ ​៥០ អង្គ/នាក់ ​ពុលទឹក​ជ្រលក់​នំបាញ់​ហយ

បានផុស

នៅ

កាលពីវេលាម៉ោង ១០៖៣០ ​នាទីព្រឹកថ្ងៃទី ៣០ ​ខែឧសភា ​ឆ្នាំ២០២២ ​នៅក្នុងវត្ត​សំរោង​លើ ភូមិសំរោង​ ឃុំឆ្នាលមាន់​ ស្រុកគាស់ក្រឡ ​ខេត្តបាត់ដំបង​ មានករណីពុល​ចំណីអា​ហារ​ទាំងព្រះសង្ឃ​ និងបរិស័ទចំណុះជើងវត្ត រហូតជាង៥០ អង្គ/នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមការរៀបរាប់ពីអ្នកជំងឺមួយចំនួន​ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​បង្អែក​ស្រុកមោង​ឫស្សី បាននិយាយថា ​កាលណោះគឺជាថ្ងៃសីល ​ដូច្នេះហើយទើបពុទ្ធបរិស័ទចំណុះជើងវត្ត​ បានមូល​មតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះង្ឃ។

បន្ទាប់ពីព្រះសង្ឃឆាន់រួច​ ប្រជាពលរដ្ឋទាំងអស់ក៏បានចាប់ផ្តើម​នាំគ្នា​បរិភោគ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ចាប់ផ្តើមមានអការក្អួតចង្អោរ និងរាគរូសឥតឈប់ឈរ ទើបអាជ្ញាធរចាត់រថយន្តដឹក​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីសង្គ្រោះ ដែលក្នុងនោះសរុបចំនួន ៥២ អង្គ នាក់ គឺព្រះសង្ឃ ៤ អង្គ ប្រជាពលរដ្ខ ស្រីចំនួន៣០នាក់ និងប្រុស ១៨ នាក់។

បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត ទើបបណ្តាលអោយមានការឆ្លងបាក់តេរី ប៉ុន្តែបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងធ្វើតេស្តទៅលើឈាមអ្នកជម្ងឺដើម្បីអោយដឹងច្បាស់ថា តើការពុលនះគឺបណ្តាលមកពីអ្វី ។

នៅព្រឹកថ្ងៃទី ៣១ ឧសភា ​កម្លាំងការិយាល័យបច្ចេកទេស​ និងកោសល្យវិច្ច័យ​ បានចុះទៅ​កាន់​កន្លែង​កើតហេតុហើយ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះ ដោយបានធ្វើការពិសោធន៍ និងរកឃើញសារធាតុម្យ៉ាង​នៅក្នុងទឹកជ្រលក់​បាញ់ហយ (ទឹកត្រីផ្អែម) គឺសារធាតុ អាស៊ីតតសាលីស៊ីលិច ​ដែលជាសារធាតុម៉្យាងនៅ ​ក្នុងទឹកខ្មេះ ដែលអាចបង្កឱ្យអ្នកបរិភោគមានអការពុលបាន គឺក្អួតចង្អោរ និងរាគរូសជាដើម។​

​លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាប​កាក្លែង​បន្លំខេត្តបាត់ដំបង ​បានលើកឡើងថា លោកនឹងធ្វើការសាកសួរបន្តទៀត​ទៅលើអ្នកដែលលាយ​ទឹកត្រីបាញ់ហយ នៅពេលដែលពួកគាត់ចេញពីមន្ទីរពេទ្យ ដើម្បីចង់ដឹងថា តើពួកគាត់យកទឹកខ្មេះ​ម៉ាកអ្វីមកប្រើ ព្រោះកន្លងមកអង្គភាពរបស់​លោកធ្លាប់បង្ក្រាបម្តងហើយពាក់ព័ន្ធ​នឹងទឹកខ្មេះ​ដែលមានសារធាតុ​ពុលខ្ពស់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់​ ដោយឡែក​ទាំងទឹកជ្រលក់ ក៏ដូចជាបន្លែមួយចំនួន លោកបានបញ្ជូនទៅនាយកដ្ឋានហើយ​ដើម្បីធ្វើការពិសោធន៍​ឱ្យ​បានច្បាស់លាស់​៕

​អត្ថបទៈ សោ និយមរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស្ដេច​ហ្ស៊កដានី បដិសេធ​ផែនការ​លោក ត្រាំ ដែល​ចង់គ្រប់គ្រង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទីutes មុន

អួយស្ទ័រ​​​សមុទ្រ​ខ្មែរ​ស្រស់ៗ​​នៅ​ខេត្តកំពត លក់​មួយ​គ្រាប់​តម្លៃពី​ ៣០០ ទៅ ៧០០ រៀល​តាម​តូច​តាម​ធំ​

សន្តិសុខសង្គម២៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម