សន្តិសុខសង្គម
រន្ទះបាញ់សម្លាប់គោ ៥ ក្បាល នៅបន្ទាយមានជ័យ
សត្វគោចំនួន ៥ ក្បាលត្រូវរន្ទះបាញ់ងាប់នៅនឹងកន្លែង គ្រានដែលម្ចាស់គោយកទៅចងក្រោមដើមឈើ ពេលភ្លៀងកំពុងធ្លាក់ ស្រាប់តែរន្ទះបាញ់សត្វគោងាប់៥ក្បាល នៅកន្លែងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នៅភូមិកាប់ចោរ ភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបានស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សត្វគោចំនួន៥ក្បាល បានងាប់ដោយសារត្រូវរន្ទះបាញ់។ បុរសជាម្ចាស់គោ ឈ្មោះ គត់ សេងគី អាយុ ៣៧ ឆ្នាំរស់ភូមិថ្មី ឃុំថ្មីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានប្រាប់សត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនោះ គាត់បានយកគោរបស់គាត់ ចំនួន៤ ក្បាលមេទាំងអស់និង ម្ចាស់គោ ឈ្មោះគុន កន ភេទប្រុស អាយុ៤០ឆ្នាំ យកគោរបស់គាត់ ចំនួន១ ក្បាលញី យកទៅមើលនៅចំណុចកើតហេតុពេលមេញកំពុងក្តៅខ្លាំងក៏យកគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ ក្រោមដើមឈើ ស្របពេលនោះក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនិងខ្យល់ផ្គររន្ទះ បានបាញ់សត្វគោទាំង៥ក្បាល នោះងាប់តែម្តងនៅក្រោមដើមឈើ ចំពោះមនុស្សពុំមានគ្រឿថ្នាក់អ្វីនោះទេ។
ទាក់ទិននឹងរន្ទះបាញ់ដត្វគោស្លាប់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវ វស្សា បើទៅធ្វើស្រែ ចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្យល់និងផ្គររន្ទះអាចបាញ់មនុស្សស្លាប់ដោយមើលពុំឃើញឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?