សន្តិសុខសង្គម
ស្ថានីយប្រេងឥន្ធនៈ យីហោ ជាង អេង រងការរិះគន់ពីអតិថិជនថា ប្រេងពុំគ្រប់លីត្រ តែមន្ត្រីជំនាញថា គ្រប់គ្រាន់ និងត្រឹមត្រូវ
រតនគិរី ៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៩និង០០នាទីព្រឹក បានចុះទៅដល់ទីតាំងស្ថានីយ ប្រេងឥន្ធនៈ នៅទល់មុខសាលាស្រុកចាស់ ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីត្រួតពិនិត្យភ្លាមៗ។

ខណៈមន្ត្រីជំនាញបានទទួលដំណឹងពីក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ថា ស្ថានីយប្រេងឥន្ធនៈខាងលើនេះ មានភាពមិនប្រក្រតី សាំងនិងប្រេងម៉ាស៊ូត លក់ជូនអតិថិជនមិនគ្រប់លីត្ររួចមក។
លោក ញឹម វណ្ណរុន មន្ត្រីជំនាញ មាឌសាស្ត្រ រង្វាស់រង្វាល់នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី ដឹកនាំកម្លាំងដោយសហការជាមួយមន្ត្រីរដ្ឋបាលស្រុកលំផាត់ ចុះទៅត្រួតពិនិត្យដោយផ្ទាល់តែម្តង ដោយលទ្ធផលជាក់ស្តែង គឺពុំមានដូចការលើកឡើង វាយប្រហារ តាមពាក្យចចាមអារ៉ាម និងចោទប្រកាន់ពីអតិថិជនខាងលើនោះទេ។

ពាក់ព័ន្ធបញ្ហាចោទប្រកាន់ខាងលើនេះ មេការស្ថានីយប្រេងឥន្ធនៈ ជាង អេង ឈ្មោះ ម៉ាន់ សុខលី ភេទប្រុស អាយុ៣០ឆ្នាំ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថា ស្ថានីយប្រេងឥន្ធនៈនេះដំណើរការតាំងពីឆ្នាំ២០១២ កើតមុនផ្លូវជាតិលេខ៧៦ ពុំទាន់ក្រាលកៅស៊ូម្ល៉េះ។

ប្អូនប្រុសបន្តថា ការលក់សាំងរាល់ថ្ងៃនេះសំខាន់គឺ ទីមួយ ៖ តែងយកចិត្តថ្លើមអតិថិជន និងទាក់ទាញឲ្យបានច្រើន។
ទីពីរ ៖ ការថែទាំយានយន្តគ្រប់ប្រភេទជូនអតិថិជនឲ្យបានល្អជៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗថ្ងៃក្រោយ។
ទោះជាយ៉ាងណាមន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តរតនគិរី បានអះអាងថា គ្រប់ស្ថានីយប្រេងឥន្ធនៈទូទាំង៩ក្រុង-ស្រុក បើមានពាក្យបណ្តឹងនិងចុះត្រួតពិនិត្យរកឃើញមានភាពមិនប្រក្រតីកើតឡើង លោកនិងចាត់វិធានការណ៍ ម្ចាស់ស្ថានីយ រៀបចំឲ្យល្អប្រសើរឡើងវិញ ករណីមិនអនុវត្តន៍តាមមន្ត្រីជំនាញទេ លោកនិងកសាងសំណុំបែបបទបញ្ជូនទៅតុលាការ ចាត់ការបន្តជាធរមាន៕
ដោយ ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត