សន្តិសុខសង្គម
ពូរំលោភក្មួយស្រីវ័យ៥ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកវ៉ារិន ឃាត់ខ្លួន
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបៀតបៀនកេរខ្មាស(ផ្លូវភេទ)ទៅលើក្មេងស្រីវ័យ ទើបតែ៥ឆ្នាំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២២ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ មានទីលំនៅ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចថាមានឈ្មោះ មីង ពណ្ណារាយ ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅដូចគ្នា(ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ហើយបានជិះម៉ូតូនាំកូនស្រីគាត់ឈ្មោះ ភ. ស.ម អាយុ៥ឆ្នាំ បាននិយាយប្រាប់កូនស្រីគាត់ថា ទៅមើលទូរសព្ទឯផ្ទះរបស់ខ្លួន បានប្រហែលមួយម៉ោងក៏យកកូនគាត់ត្រឡប់មកវិញ ពេលមកដល់កូនរបស់គាត់និយាយប្រាប់ថា ឈឺប៉ុមពឺតបីទៅបួនដង(ឈឺប្រដាប់ភេទ)តែរូបគាត់ពុំចាប់អារម្មណ៍លុះដល់គាត់ងូតទឹកអោយកូន កូនស្រីគាត់យំប្រាប់ថាផ្សារប៉ុមពឺត(ប្រដាប់ភេទ) គាត់បានសួរថា អ្នកណាធ្វើអីកូន កូនគាត់ប្រាប់ថាពូរាយ (មីង ពណ្ណារាយ)លូកខ្វះ ប៉ុមពឺត។ បន្ទាប់មកគាត់ក៏មករាយការណ៍ដល់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានបណ្តឹងខាងលើផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ ចុះដល់កន្លែងកើតហេតុនិងនាំជនសង្ស័យមកធ្វើការសាកសួរបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពយកម្រាមដៃខ្លួនលូកខ្វេះប្រដាប់ភេទក្មេងស្រីខាងលើពិតប្រាកដមែន មូលហេតុដោយរូបគេមើលវីដេអូរ អាសអាភាសក៏ចង់អនុវត្តតាមផ្ទាល់។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកវ៉ារិន កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅលើតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ កុសល


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ