សន្តិសុខសង្គម
ឆេះត្រាក់ទ័រមួយគ្រឿងទាំងព្រឹក នៅមុខសាលាសង្កាត់វាលស្បូវ
ត្រាក់ទ័រថ្មីចែស ម៉ាSD300 ពណ៌លឿងបានរងការឆេះមួយកំណាត់ក្រោយក្នុងពេលកំពុងបើកបរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមិថុនា ស្ថិតនៅមុខសាលាសង្កាត់វាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកត្រាក់ទ័រខាងលើដោយធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់មុខសាលាសង្កាត់វាលស្បូវ ស្រាប់តែចេញអណ្តាតភ្លើងពីក្រោយបង្កឲ្យអ្នកបើកបរឈប់អែបខាងស្រែកឲ្យគេជួយប៉ុន្តែពុំមានអ្នកណាហ៊ានជួយរហូតដល់នគរបាលខណ្ឌច្បារអំពៅធ្វើការស្នើសុំរថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េង ហួត ចំនួន១គ្រឿងចេញមកជួយបាញ់ពន្លត់ទើបរលត់ទៅវិញដោយគ្រាន់តែខូចខាតមួយកំណាត់ក្រោយ។
លោក ឯក សារ៉ន បានបញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឲ្យឆេះនេះឡើយ ខណះដែលអ្នកបើកបរបានគេចខ្លួនបាត់៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ