Connect with us

សន្តិសុខសង្គម

ប្តីកាប់ប្រពន្ធវ័យ ៦៩ឆ្នាំ ៤ពូថៅ ហើយរត់គេច ត្រូវសមត្ថកិច្ច ចាប់បាន ៣ ម៉ោងក្រោយ

បានផុស

នៅ

ជនសង្ស័យជាប្ដីបានកាប់ជនស្ត្រីជនរងគ្រោះជាច្រើនពូថៅ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់។ ប៉ុន្តែនៅទីបំផុត ជាង ៣ម៉ោងក្រោយ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដ៏សាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអនុសេនីយឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញព្រហ្មទណ្ឌនៅកងរាជអាវុធហត្ថខេត្ត ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនដៃដល់បានក្នុងរយៈពេលជាង ៣ម៉ោងប៉ុណ្ណោះ។

លោកបន្តថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្ម (អតីតប្តីយកពូថៅកាប់ប្រពន្ធ) កើតមាននៅចំណុចភូមិវខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បង្កដោយប្តីឈ្មោះ ទូច សុខា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ លី ហឿន អាយុ៦៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

លោកបន្ថែមថា ជនរងគ្រោះរបួសនៅត្រង់ក្បាលចំនួន០៤ពូថៅ លើថ្ងាស២ពូថៅ និងចំពីលើក្បាល០២ពូថៅ របួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកបញ្ជាក់ថា ក្រោយពីកាប់ប្រពន្ធរួច ជនបង្កខាងលើបានជិះម៉ូតូគេចខ្លួនដោយបានយកពូថៅទៅជាមួយ ធ្វើដំណើរដល់ស្រុកក្រឡាញ់ ត្រូវកម្លាំងអាវុធហត្ថស្រុកក្រឡាញ់ និងកម្លាំងអាវុធហត្ថខេត្តបានដេញតាមមុខសញ្ញា រហូតឃាត់ខ្លួនបាន។

លោកបញ្ជាក់ថា តាមការសួរនាំ មូលហេតុមកពីប្តីប្រពន្ធខាងលើរស់មិនចុះសម្រុងគ្នា តែងតែមានទំនាស់ពាក្យសម្ដីជាញឹកញាប់។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម