Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ នៅខណ្ឌចំការមន

បានផុស

នៅ

ភោជនីយដ្ឋានគ្រឿងសមុទ្រ ​អ៊ូហ៊ូសឺហាយ ​ត្រូវបានភ្លើងឆេះបំផ្លាញសម្ភារៈមួយចំនួន​ កាលពីវេលា​ម៉ោង ៦ និង ៤០ នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមក​ពីការឆ្លង​ចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះសម្ភារម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ទីតាំងខាងលើ ជាប្រភេទសំណង់ថ្មបេតុង ដែលមានទំហំ ១២ម៉ែត្រ x ១៨ម៉ែត្រ។

កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានអន្តរាគមន៍បាញ់​ឲ្យរលត់​នៅវេលាម៉ោង ៧ ព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យ​អគ្គិភ័យ រាជធានីភ្នំពេញចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រចំនួន ៣គ្រឿងពុំបានប្រើប្រាស់ទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម