សន្តិសុខសង្គម
អាជ្ញាធរច្បារអំពៅចុះរុះរើរោងអនាធិបតេយ្យក្រោមស្ពានព្រះមុនីវង្ស
នៅព្រឹកថ្ងៃទី ៦ ខែមិថុនានេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាឲ្យលោក ពៅ ហួត ចៅ សង្កាត់ច្បារអំពៅទី១ និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ឲ្យដឹកនាំកម្លាំងចុះទៅរុះរើរោងអនាធិបតេយ្យដែលមានក្មេងអនាថាដេកស្នាក់នៅក្រោមស្ពានព្រះមុនីវង្ស។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា អាជ្ញាធរទាំង២ពីរសង្កាត់បានចុះរុះរើរោង និងតង់ស្ថិតក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ទាំងអស់ដោយមិនអនុញាតឲ្យមកស្នាក់នៅបែបអនាធិបតេយ្យដូច្នេះទៀតឡើយ។

លោក ពៅ ហួត បានបន្ថែមថា អ្នមករស់នៅក្រោមស្ពាននេះភាគច្រើនជាក្មេងអនាថា ដែលគេចពីផ្ទះមករស់នៅក្រោមស្ពាននឹងតាមទីកន្លែងចល័តដែលពួកគេអាចរស់នៅបាន ហើយពួកគេរស់នៅចល័តគ្មានទីជំរកច្បាស់លាស់ឡើយ។
ចំពោះសំណង់មិនរៀបរយដែលពួកគេមករស់នៅគឺមានតែគ្រែកញ្ចាស់នឹងតង់រហែកចាស់ៗប៉ុណ្ណោះ។ ហើយក្មេងៗទាំងនេះមិនដឹងមកពីខាងណាទេ ពិសេសជាក្មេងដែលម្តាយឪពុកបំបោះបង់ចោល។

ក្នុងនោះលោកចៅសង្កាត់ក៏សំណូមពរដល់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញសូមចុះមកប្រមូលយកក្មេងៗដែលគ្មានអ្នកគ្រប់គ្រងឲ្យទៅរស់នៅរៀនសូត្រក្នុងមជ្ឈមណ្ឌលដើម្បីឲ្យពួកគេមានអនាគតតទៅមុខ។ បើទុកបែបនេះពេលពួកគេធំឡើងក្លាយជាជនអនពាលជាក់ជាពុំខានឡើយ៕


អត្ថបទ៖ នរា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល