សន្តិសុខសង្គម
នគរបាលស្រុកគីរីវង់ ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីល្បួងដោះយកគ្រឿងអលង្ការពីក្មេងស្រីក្នុងសាលារៀន
ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ ខេត្តតាកែវ ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពល្បួងដោះយកក្រវឹល និងខ្សែក ពីកុមារីម្នាក់ នៅក្នុងសាលារៀនបានសម្រេច រួចរត់គេចខ្លួនបានមួយថ្ងៃ។
ក្នុងសំណុំរឿងល្បួងក្មេងស្រីដោះយកគ្រឿងអលង្កានេះ បានកើតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងសាលាបឋមសិក្សា សុខអានវត្តអង្គរ ភូមិខ្នល់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបញ្ញាក់ថា លោកបានបញ្ជាកម្លាំងតាមស្វែងរក និងបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាជនសង្ស័យក្នុងករណីនេះបានហើយ។
លោកអធិការបន្ថែមថា ស្ត្រីជាជនសង្ស័យមានឈ្មោះ ហេន ហ៊ាង ភេទស្រីអាយុ៣១ឆ្នាំ រស់នៅក្នុងភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានធ្វើសកម្មភាពទៅលើកុមារីជនរងគ្រោះដែលមានឈ្មោះ កេន ស្រីកែវ អាយុ០៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?