សន្តិសុខសង្គម
Update៖ឆ្លងចរន្តអគ្គិសនីបំផ្លាញផ្ទះប្រជាពលរដ្ឋ១ ខ្នងនៅសង្កាត់និរោធ
ផ្ទះប្រជាពលរដ្ឋទំហំ ៨ x ១២ សង់ពីថ្មក្រោមឈើលើមួយខ្នងរងកាបំផ្លាញដោយសារអគ្គិសភ័យ នៅរសៀលម៉ោង ២ ថ្ងៃទី ៩ ខែមិថុនា ២០២២ ស្ថិតនៅ ផ្លូវព្រែកបារាំង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។

អគ្គនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ បញ្ជាក់ថា មូលហេតុនៃការឆេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
លោក ពេជ្រ វុទ្ធី មេភូមិតាងៅបានឱ្យដឹងថា អគ្គិភ័យនេះផ្តើមចេញពីផ្ទះជាន់លើសង់ពីឈើដែលពីក្រោមជាថ្មរលក់ឥវ៉ាន់ចាប់ហួយ។ ម្ចាស់ផ្ទះដែលរងការឆេះនេះមាន៣គ្រួសារ ដែលទី១ឈ្មោះ អ៊ុក សារុំ ភេទប្រុស ទី២ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុសនឹងទី៣ឈ្មោះប៉ុល សុភី ភេទប្រុស។

លោក ពេជ្រ វុទ្ធី បានបញ្ជាក់ថានៅពេលដែលមានអគ្គិភ័យនេះកើតឡើងភ្លាមៗ គឺមានកិច្ចដឹកនាំបញ្ជាពីលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានចុះមកដល់រួចចាត់ឲ្យមន្ត្រីអាជ្ញាធរសមត្ថកិច្ចជួយរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់នឹងកម្លាំងមួយចំនួនជួយជញ្ជូននឹងការពារឥវ៉ាន់របស់ជនរងគ្រោះកុំឲ្យបាត់បង់។

គួរបញ្ជាក់ថាក្នុងអំឡុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅក្នុងមូលដ្ឋានសង្កាត់និរោធបានរងគ្រោះអគ្គិភ័យចំនួន២លើកបង្កឲ្យលំនៅផ្ទះប្រជាពលរដ្ឋអស់៤ខ្នងនិង៣បន្ទប់នឹងបង្កឲ្យមានជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ធ្ងរទៀតផង។
ក្នុងនោះលោកអភិបាលខណ្ឌច្បារអំពៅបានធ្វើការក្រើនរំលិកដល់លោកចៅសង្កាត់ទាំងអស់ឲ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ពីបញ្ហាភ្លើងផ្សែងឲ្យបានគ្រប់ៗគ្នាផង៕

អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត