សន្តិសុខសង្គម
បន្តសវនាការអតីតមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ
ភ្នំពេញ ៖ សំណុំរឿងមេបក្សខ្មែរក្រោកប្លន់អ្នកលក់ឡេ យ៉ាងកក្រើក ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកបន្តសវនាការនារសៀលថ្ងៃទី ០៩មិថុនា ឆ្នាំ២០២២នេះនៅចំពោះមុខក្រុមជនជាប់ចោទទាំងអស់។
សវនាការនេះដឹកនាំដោយលោកស្រីចៅក្រមឈុន ដាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធាម ច័ន្ទពិសិដ្ឋ និង លោក កេត សុជាតិ ជាចៅក្រមប្រឹក្សា និង តំណាងអយ្យការលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
តុលាការបានចោទមេបក្ខខ្មែរក្រោក ដែលជាមេចោរប្លន់អ្នកលក់ឡេតាមអនឡាញ គឺឧកញ៉ា អ៊ាន សៀវម៉ី ចំនួន៣ បទល្មើស ៖
១/ បទ លួចមានស្ថានទម្ងន់ទោស
២/ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
៣/ បទក្លែងឯកសារសាធារណៈ
(តែក្នុងនោះក៏មានជនសង្ស័យខ្លះត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើលួចដោយមានស្ថានទម្ងន់ទោស ) បទចោទកាន់នេះគឺតាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។

នារសៀលថ្ងៃនេះ តុលាការបានសាកសួរលើជនត្រូវចោទឈ្មោះ សុវណ្ណ រ៉ានុត ។ ជននេះបានសារភាពថា ថ្ងៃកើតហេតុ ខ្លួនជាអ្នកកាន់កាំភ្លើងខ្លី និងឧបករណ៍ផ្ដាច់វ៉ាយហ្វាយអ៊ីនធើណិត និងសេវ៉ាទូរសព្ទ។ បន្ទាប់មកពួកខ្លួនបានអានដីកាអោយអ្នកផ្ទះស្ដាប់ ហើយគំរាមអោយពួកគេចូលក្នុងផ្ទះ រួចឆក់បុរសម្នាក់ជាប្ដី អាន សៀវម៉ី អោយដួលលើឥដ្ឋ និងចាប់ចងជនរងគ្រោះចំនួន៥នាក់ ហើយឈ្មោះ នេត ហៃមុនី និង អោ រ៉ាម៉ន និងវីលៀម បានគំរាមអោយជនរងគ្រោះ អាន សៀវម៉ី អោយបើកទូដែកប្រមូលគ្រឿងអលង្កានៅជាន់ខាងលើ តែខ្លួនមិនដឹងថាបានអ្វីខ្លះទេ។
ចំណែកជនជាប់ចោទឈ្មោះ កេត ម៉ាច ហៅអាតឿ ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុគណបក្សខ្មែរក្រោក បានឆ្លើយសារភាពថា ខ្លួនមិនបានដឹងរឿងមេបក្សរៀបចំផែនការប្លន់នោះទេ តែនៅថ្ងៃទី២០ធ្នូ ឆ្នាំ២០២១នោះ ឈ្មោះបូរម៉ីជាអ្នកទិញរថយន្តលុចស៊ីសពីមេបានសុំឲ្យខ្លួនជូនទៅផ្ទះ នេត ហៃមុនី ដើម្បីយករថយន្ត លុះបើកឡានចេញបានប្រហែល២គីឡូស្រាប់តែមានប៉ូលីសដេញបាញ់ពីក្រោយពួកខ្លួនក៏ឈប់ឡានហើយរត់ចែកផ្លូវគ្នាទៅ។
ដោយឡែកឈ្មោះ អោ រ៉ាម៉ន បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានចូលរួមប្លន់ដោយបានភ្ជង់កាំភ្លើងអាន សៀវម៉ី ឲ្យឡើងទៅជាន់ខាងលើបើកទូដែកយកគ្រឿងអលង្ការទាំងអស់។ ចំណែកលុយមេមិនឲ្យយកទេ។ ពេលយកបានហើយពួកខ្លួនបានបើកឡានទៅផ្ទះនេត ហៃមុនី នៅព្រែកកំពិស ហើយបានហៅទូរសព្ទទៅមេស្រី អោយបើកឡានរ៉ង់រូវែពណ៌ខ្មៅមកទទួលពួកគេទៅផ្ទះវិញ លុះដល់ថ្ងៃទី២០ធ្នូក៏ត្រូវចាប់ខ្លួនតែម្ដង។
សវនាការនេះបានផ្អាកនៅវេលាម៉ោង១៧ល្ងាច ហើយនឹងបន្តនៅថ្ងៃទី ១៥មិថុនា ឆ្នាំ២០២២ខាងមុខ។

សូមរំលឹកថា ក្នុងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេ អាន សៀវម៉ី មានជនជាប់ចោទចំនួន៨នាក់ ក្នុងនោះទី ៖
១ / ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ប្រធានគណៈបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ ឧកញ៉ា អ៊ាន សៀវម៉ី មានស្រុកកំណើតនៅខេត្តព្រះត្រ ពាំង កម្ពុ ជាក្រោម នឹងមានអាស័យដ្ឋានស្នាក់នៅ បុរីប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២ / ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៣ / ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤ / ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៥/ ឈ្មោះ ជួន សុភ័ក្ត្រា
៦/ ឈ្មោះ នេត ហៃមុនី
៧/ ឈ្មោះ ខុន ចាន់បូរមុី
៨/ កេត ម៉ាច ហៅអាតឿ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ