សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញ ចុះបិទទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះថា បន្ទាប់មានពីទទួលបានព័ត៌មានសម្ងាត់ថាមានការបើកលួចល្បែងស៊ីសងតាមប្រអនឡាញនោះ នៅព្រលប់ថ្ងៃទី០៩ ខែមិថុនា នេះ លោកបានចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផ្ទះ៥១Eo ៥៣Eo ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ។

ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទៅទីតាំងខាងលើ បានបើកអាជីវកម្មអ៉ីនធឺណិត និងមានការជួបជុំគ្នាអ៊ូអរ ក្រុមការងារក៏បានអប់រំណែនាំពួកគាត់ឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនអនុញ្ញាតឲ្យបន្តកាជួបជុំនៅទីតាំងខាងលើនោះទេ។

ជាលទ្ធផល ដកហូតសម្ភារៈសង្ស័យបម្រើឲ្យអាជីវកម្ម អនឡាញខុសច្បាប់មួយចំនួន យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ក្រុមការងារសម្រេចបិទទីតាំងខាងលើនេះ ដោយមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មអ៉ីនធឺណិតទៀតឡើយ។ ក្នុង ករណីអាជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តនោះអាជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការឃាត់ខ្លួនមនុស្ស កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ