Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសឧកញ៉ា សង ថង និងអតីតអភិបាលរងខេត្តបាត់ដំបង ដាក់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតអភិបាលរងខេត្តបាត់ដំបង ម្នាក់ និងឧកញ៉ាអ្នកមានទ្រព្យស្តុកស្ដម្ភម្នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ៧ឆ្នាំ ក្រោមការចោទប្រកាន់ក្នុងម្នាក់ៗ៤បទល្មើស ។

ជនជាប់ចោទទាំង២នាក់ គឺលោក ស៊ូ អារ៉ាហ្វាត អតីតអភិបាលរងខេត្តបាត់ដំបង និងលោក សង ថង អ្នកមានទ្រព្យដ៏កំពូលម្នាក់នៅក្នុងស្រុកកោះក្រឡ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអំណានសាលក្រមរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ បានចោទប្រកាន់លោក ស៊ូ អារ៉ាហ្វាត និងលោកឧកញ៉ា សង ថង ពីបទ « ប្រើប្រាសឯកសារសាធារណៈក្លែង ,បទផ្ថើមគំនិតបំផ្លាញដោយចេតនា , បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់ » ។ សេចក្ដីសម្រេនេះបានបើកផ្លូវអោយជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើយល់ថាអយុត្តិធ័មសម្រាប់ខ្លួន ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអតីតឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង រឿងពុករលួយលក់ដីរដ្ឋ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ ក្រោយបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។

ជនជាប់ចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ជាប់ចោទពីបទ.១.បំផ្លាញដោយចេតនា ២. គៃបំបាត់ដោយទុច្ចរិត និង៣. ស៊ីសំណូក។ ២.ឈ្មោះ សង ថន ភេទប្រុសអាយុ៧០ឆ្នាំ(អតីតឧកញ៉ា) ជាប់ចោទពីបទ ១. ប្រើប្រាស់ឯកសារសាធារណៈក្លែង ២. ផ្តើមគំនិតក្នងបទបំផ្លិចបំផ្លាញដោយចេតនា ៣. គៃបំបាត់ដោយទុច្ចរិត និង៤.សូកប៉ាន់ ។

ចៅក្រមស៊ើបសួរលោក អ៉ឹម វណ្ណៈ សម្រេចចេញដីកាឃុំខ្លនជនជាប់ចោទឈ្មោះ សង ថន ដាក់ពន្ធនាគារព្រៃស ម១ ចំណែកជនត្រូវចោទឈ្មោះ ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវចេញដីកា​បង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ PJ ។

គូររំលឹកថា កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការនៅភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ។ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង និងធ្លាប់ជាប្រធានគណៈ​កម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកលោកឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ។

អង្គភាពACUបានលើកឡើងថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម