សន្តិសុខសង្គម
កំពុងភ្ជួររាស់ដីដាំដំណាំ ប្រទះគ្រាប់មីនជាច្រើនគ្រាប់ រាយការណ៍ទៅសមត្ថកិច្ច
គ្រាប់មីនជាច្រើនគ្រាប់ ដែលបានសេសសល់ពីសម័យសង្គ្រាមសុីវិល ត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញហើយបានរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចុះប្រមូលយកមករក្សាទុកតាមជំនាញ។ សមត្ថកិច្ចប្រាប់ថា ការប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់នេះ បានកើតឡើងនៅថ្ងៃ ទី០៩ មិថុនា ឆ្នាំ ២០២២ ខណ:ដែលប្រជាពលរដ្ឋភ្ជួរដីដាំដំណាំ។


ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកជីក បានចុះពិនិត្យគ្រាប់មីនទាំងនោះ នៅចំណុច ហុងទី ៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានរាយការណ៍មកកម្លាំងប៉ុស្តិ៍ថា បានឃើញគ្រាប់មីនមិនទាន់ផ្ទុះចំនួន ៤៧ គ្រាប់។ ក្រោយកម្លាំងជំនាញបានទៅដល់ ឃើញថា ជាប្រភេទមីនលេខបូកពណខៀវផលិតនៅអតីតប្រទេសសហភាពសូវៀត ដែលនៅមានគុណភាពនៅឡើយ។
ក្រោយសមត្ថកិច្ចចុះពិនិត្យនៅកន្លែងទីតាំងគ្រាប់មីនទាំងនេះ កម្លាំងជំនាញបានរាយការណ៍ជូនអង្គភាព កំចាត់មីនឲ្យមក ប្រមូលយកទៅចាត់ចែងតាបច្ចេកទេសបន្តរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ