សន្តិសុខសង្គម
អភិបាលខណ្ឌទួលគោកដឹកនាំកម្លាំងចុះកាយសំរាមពីមាត់លូ ក្រោយភ្លៀងពីលិចលង់
ភ្លៀងបានធ្លាក់មួយមេយ៉ាងធំនៅល្ងាចថ្ងៃទី ១០ ខែមិថុនា ២០២២ បណ្ដាលឱ្យផ្លូវមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញបានទទួលរងការលិចលង់យ៉ាងខ្លាំង ក្នុងនោះនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោកក៏បានទទួលរងការលិចលង់នៅតាមបណ្តោយផ្លូវមួយចំនួនផងដែរ។

ដើម្បីដោះស្រាយបញ្ហាលិចលង់នេះអនុវត្តតាមការណែនាំជាប្រចាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពេលភ្លៀងលោក ជា ពិសី អភិបាលខណ្ឌទួលគោកបានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះកាយសំរាមរំដោះទឹកជំនន់ទឹកភ្លៀងនេះទាំងយប់ ពិសេសធ្វើសកម្មភាពនៅផ្លូវលេខ ២៣០ និងផ្លូវ ២៤៥ ក្នុងសង្កាត់បឹងសាឡាង និងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រហូតទឹកស្រក់អស់ពីផ្លូវនិងផ្ទះ ប្រជាពលរដ្ឋ។
ក្រុមការងារនេះ ក៏បានធ្វើការបោសសំអាតសំរាមដែលទឹកហូរមករាយប៉ាយនៅមុខផ្ទះប្រជាពលរដ្ឋអោយបានស្អាតឡើងវិញជូនពួកគាត់ថែមទៀត។ នៅយប់ថ្ងៃដដែលជំនន់ទឹកភ្លៀងក៏បានស្រកចុះអស់។
មន្ត្រីជំនាញថា៖ មូលហេតុដែលបណ្ដាឱ្យជំនន់ទឹកភ្លៀងស្រកលឿនបែបនេះដោយសារប្រព័ន្ធលូទាំង តូចនិងធំដែលរដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាឡើងកន្លងមក គឺបានល្អប្រសើរហើយ លូក៏មិនស្ទះដែរ ហើយអ្វីដែលស្ទះនោះ គឺស្ទះសំរាមនិងកាកសំណល់ដែល ហូរមកជាប់មាត់លូឬអណ្ដូងលូ។
តែក្រោយពីអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាកាយចេញអស់ទឹកហូរលឿនស្រកអស់លឿនលែងលិចទៀតហើយ ក្នុងយប់ដដែរនោះ។
ក្នុងករណីនេះ អាជ្ញាធរខណ្ឌទួលគោកក៏បានអំពាវនាវម្តងហើយម្តងទៀត ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវទុកដាក់សំរាមអោយបានល្អ កុំអោយនៅពេលមានភ្លៀងធ្លាក់ម្តងៗទឹកហូរនាំយកសំរាមទាំងនោះ ទៅស្ទះនៅមាត់លូទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល