សន្តិសុខសង្គម
នគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ៣នាក់ នៅទីតាំងផ្សេងគ្នា
ប៉ៃលិន ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន និងមាន ការចូលរួមពីលោក ហ៊ី ថៃផេង ក្រឡាបញ្ជី បានបញ្ជាកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ចុះបង្ក្រាបល្បែងកត់កន្ទុយលេខចំនួន៣ទីតាំងផ្សេងគ្នា ក្នុងក្រុងប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យភេទស្រី ចំនួន៣នាក់ ព្រមទាំងវត្ថុតាងបទល្មើសមួយចំនួនធំផងដែរ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំង ដែលសមត្ថកិច្ចចុះអនុវត្តន៍ការងារជាក់ស្តែងស្ថិតក្នុងសង្កាត់ប៉ៃលិន ចំណុចផ្សារជាងអូន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់/ក្រុង/ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០២នាក់ស្រី មានឈ្មោះ៖
ទី១.ឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់/ ក្រុង/ ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖ ១-សៀវភៅកត់ឆ្នោតចំនួន០៧ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០២ និង ប៊ិចចំនួន០៣ដើម
៤-ប្រាក់បាតចំនួន ១,០០០បាត
៥-ប្រាក់រៀល ១១០,០០០រៀល និងប្រាក់ដុល្លារ២១ដុល្លារ។ទី២.ឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅសម្រាប់កត់ឆ្នោតចំនួន០២ក្បាល
២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppo
៣-ប៊ិកចំនួន០៣ដើម,បន្ទាត់ចំនួន០១ដើម
៤-ប្រាក់រៀលចំនួន ៦៦,០០០រៀល។ ប្រភពព័ត៌មាន បានបន្តថា ទីតាំងក្នុងសង្កាត់ទួលល្វា ចំណុចផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០១នាក់ឈ្មោះ ឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅកត់ឆ្នោតចំនួន០៣ក្បាល
២-ប្រាក់បាតចំនួន១,០៧០បាត ប្រាក់រៀលចំនួន១០៥,០០០រៀល
៣-ក្រដាសផ្តានចំនួន០១សន្លឹក។
ប្រភពព័ត៌មាន ក៏បានបញ្ជាក់ផងដែរថា សម្ភារៈដកហូតសរុបការរួមមាន៖
១-សៀវភៅកត់ឆ្នោតចំនួន ១២ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០៣ និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក
៤-ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង
៥-ប្រាក់បាតចំនួន ២,០៧០បាត
៦-ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លា២១ដុល្លាផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល រៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៩ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក