សន្តិសុខសង្គម
អ្នកនាំពាក្យបញ្ជាក់ព័ត៌មានមិនពិតថា សមត្ថកិច្ចផាកពិន័យម៉ូតូយានយន្តដែលមានឆ្កូត ឬប្រឡាក់ផ្លាកលេខ
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៤ ខែមិថុនា ២០២២ បានបញ្ជាក់បកស្រាយចំពោះការយល់ច្រឡំជុំវិញការផាកពិន័យទៅលើផ្លាកលេខម៉ូតូ យានយន្ត ឆ្កូត ឬប្រឡាក់។
លោកបញ្ជាក់ថា ចំពោះយាន្តយន្តរបស់បងប្អូនប្រជាពលរដ្ឋដែលមានផ្លាកលេខគ្រាន់តែមានការឆ្កូត កកិត ឬមានសភាពរលុបតិចតូចនោះមិនតម្រូវឲ្យមានការផាកពិន័យនោះឡើយ លុះត្រាតែមានការបាក់ របូតចេញពីយាន្តយន្ត ឬមិនអាចមើលដឹងពីទម្រង់ដើមទើបតម្រូវឲ្យមានការផ្លាស់ប្តូរ។
ការបញ្ជាក់បែបនេះ បន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា សមត្ថកិច្ចនឹងផាកពិន័យចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត។
លោក ហ៊ាង សុទ្ធាយុត្តិបន្ថែមថា ចំពោះផ្លាកលេខដែលមានការ ឆ្កូត កកិត រលុបបន្តិចបន្ទួចតែងតែកើតមាន ទាំងមន្ត្រីនគបាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែគឺមិនមានគោលការណ៍ណាមួយដែលតម្រូវឲ្យផាកពិន័យឬ ដោះដូរចេញនោះទេ ហើយវាក៏មិនមែនជាការពិតដែរ។
ចំពោះផ្លាកលេខដែលត្រូវដោះដូរចេញលុះត្រា តែមានសភាពផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សររបូតចេញពីយានយន្ត។
តាមមាត្រា ៦-៧ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានកំណត់ការពិន័យអន្តការណ៍លើម៉ូត ឬរ៉ុម៉ក(កង់៣ ឬកង់៤) ត្រូវពិន័យ ១២ ម៉ឺនរៀល ក្នុងករណីប្រើផ្លាកសម្គាល់ដោយរលុបលេខ បាត់លេខ ដាក់សម្ភារ ឬវត្ថុផ្សេងៗបាំង ចំណែកឯរថយន្តធុនស្រាល ចំនួន ១៨ ម៉ឺនរៀល ខណៈរថយន្តធុនធ្ងន់ចំនួន ៣៧ ម៉ឺន ៥ ពាន់រៀល៕
មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការដដែលរូបនេះ ក៏សម្ដែងការសោកស្តាយចំពោះបងប្អូនដែលយកទៅផ្សាយព័ត៌មានមិនពិតធ្វើឲ្យមានការភាន់ច្រឡំ។
ម្យ៉ាងទៀតទៀតចំពោះបងប្អូនប្រជាពលរដ្ឋដែលមានផ្លាកលេខឆ្កូតខូចលេខបន្តិចបន្តួចមិនគួរយកជក់ ឬទឹកថ្នាំមកសរសេរដើម្បីបិតបាំងព្រោះវាមិនត្រឹមត្រូវទេ ខុសពីសណ្ឋានដើម និងខុសពីគោលការណ៍ក្នុងករណីក្លែងបន្លំនោះសមត្ថកិច្ចនឹងចាត់វិធានការទៅតាមច្បាប់ផងដែរ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់