សន្តិសុខសង្គម
តាំងខ្លួនជាឧកញ៉ា ដើរលួងលោមពលរដ្ឋឲ្យទិញម៉ាស៊ីនភ្លើងក្នុងតម្លៃជាង១ពាន់ដុល្លារ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលតាំងខ្លួនជាឯកឧត្តម ឬឧកញ៉ា ដើរលួងលោមប្រជាពលរដ្ឋឲ្យទិញម៉ាស៊ិនភ្លើងក្នុងតម្លៃ១២០០ដុល្លារ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនមានឈ្មោះ១ ឈ្មោះ សុះ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធាព្យួឈ្មោះ នៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។ ៥. ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកំណើតនិងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ២៥ឆ្នាំ ភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណីឆបោកមួយ ដោយក្រុមជនសង្ស័យបានរៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ទៅឲ្យជនរងគ្រោះ ហើយប្រាប់ជនរងគ្រោះថា ខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ដែលមិត្តភ័ក្កឲ្យដោយតម្លៃដើម១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ តែជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះនៅតែមិនទិញ។ បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា (បងឯងខ្វះលុយអោយថែមស្រាបៀ ចំនួន១៥កេះ ) ហើយប្អូនជនរងគ្រោះក៏ជួយលើកដាក់រថយន្តជនសង្ស័យ ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបំរ៉ុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋដោយលក់ម៉ាស៊ីនភ្លើងទៀត នៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ចយើងប្រទះឃើញ តែក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់ខាងលើមកសួរនាំ។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានប្រាប់ថា ពួកចខ្លួនពិតជានបានញធ្វើសកម្មភាពនេះពិតមែន ដោយមានការចាត់តាំងជាឯកឧត្ដម ឬឧកញ៉ា ជាអ្នកបើករថយន្ដ និងជាអង្គរក្សជាដើម។
ក្រោយឃាត់ខ្លួននិងសួរនាំ សមត្ថកិច្ចបានដកហូតរថយន្តចំនួន១គ្រឿង ម៉ាស៊ីនភ្លើងក្រុមជនសង្ស័យចំនួន១គ្រឿង និងម៉ាស៊ីនភ្លើងដែលជនសង្ស័យលក់អោយជនរងគ្រោះចំនួន១គ្រឿង និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ