សន្តិសុខសង្គម
ពលរដ្ឋមួយភូមិលើកគ្នាតវ៉ា និងបិទផ្លូវរថយន្ដសមត្ថកិច្ចពេលចុះចាប់ខ្លួនជនសង្ស័យម្នាក់
ប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នាមកតវ៉ារារាំង និងបិទផ្លូវមិនឲ្យរថយន្ដកម្លាំងសមត្ថកិច្ចចេញរួច បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀន។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសហគមន៍អណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញសមត្ថកិច្ចជាច្រើននាក់មិនដឹងថាមកពីខាងណានោះទេ បានបើករថយន្តពីរគ្រឿងចូលមកដល់ រួចក៏ចូលចាប់ខ្លួនយុវជនម្នាក់ដែលសមត្ថកិច្ចចោទថាជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពេលកន្លងមក។

ប្រភពបានបន្តថា ពេលសមត្ថកិច្ចចាប់ខ្លួនយុវជនខាងលើចូលក្នុងរថយន្តដើម្បីដឹកចេញ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ បាននាំគ្នាចេញមកតវ៉ា និងបានឃាត់រថយន្តរបស់សមត្ថកិច្ចមិនឱ្យបើកចេញមកវិញបាននោះទេ ដោយប្រជាពលរដ្ឋបានអះអាងថា យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅនេះ មិនមែនជាបក្ខពួករបស់ជនសង្ស័យដែលពាក់ព័ន្ធនឹងសារធាតុញៀននោះឡើយ ព្រោះកន្លងមក ពលរដ្ឋឃើញយុវជនម្នាក់នេះជាមនុស្សល្អ មិនដែលឃើញទៅពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។

ដោយឡែកសមត្ថកិច្ចដែលបានចុះទៅក្នុងរង្វង់ប្រតិបត្តិការនេះ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ ជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ហើយពួកគេក៏បានចង្អុរបង្ហាញថា យុវជនខាងលើនេះ គឺជាបក្ខពួករបស់គេនោះដែរ ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន និងនាំយកទៅសួរនាំបន្ត តែត្រូវបានរារាំងដោយពលរដ្ឋមួយភូមិទៅវិញ។

បន្ទាប់ពីមានការសម្របសម្រួលពីលោកចៅសង្កាត់ និងលោកអធិការខណ្ឌ ទើបពលរដ្ឋ និងសាច់ញាតិរបស់ជនសង្ស័យ ព្រមសហការណ៍ជាមួយសមត្ថកិច្ច និងទៅជាមួយសមត្ថកិច្ច ដើម្បីធ្វើការត្រួតពិនិត្យបញ្ជាក់ឱ្យឃើញថា តើជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែរឬក៏យ៉ាងណា៕
អត្ថបទ៖ សុខុម






-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ