Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមចោរឆក់២នាក់ ក្នុងចំណោមបក្ខពួក៤នាក់

បានផុស

នៅ

កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយនគរបាលស្រុកបាទី និងនគរបាលស្រុកគង ពិសី ធ្វើការឃាត់ខ្លួនក្រុមចោរឆក់កាបូបពលរដ្ឋបានសម្រេច២នាក់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី  នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទី១ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (ឃាត់ខ្លួន )។ ទី២ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន (ឃាត់ខ្លួន )។ ទី៣ឈ្មោះ  ឈួន  គីមឡាយ  មានទីលំនៅ  រាជធានីភ្នំពេញ (គេចខ្លួន ) និងទី៤មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន )។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅថ្ងៃទី១៦  ខែមិថុនា វេលាម៉ោង១១និង៣០នាទី ក្រុម ជនសង្ស័យបានជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ ដោយជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី ជាអ្នក បើកបរម៉ូតូ ម៉ាក Suzuki nex  ពណ៌ផ្កាឈូកលាយ ស ឈ្មោះ ឃឹម សុខហេង ជិះខាងក្រោយ  និងឈ្មោះ ឈួន គឹមឡាយ  ជាអ្នកបើកម៉ូតូមួយទៀត ម៉ាក Suzuki nex  ពណ៌ ស ឌុប​ជន​សង្ស័យ​ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះចេញពីហាងកាហ្វេមួយកន្លែងនៅម្តុំចំការដូង រាជ ធានីភ្នំពេញ ដើម្បីទៅលេងផ្ទះរបស់ឈ្មោះ ឡាយ ម៉េងឈី នៅខេត្តតាកែវ តាមផ្លូវជាតិលេខ២  លុះដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ភេទ ស្រី  ជិះម៉ូតូ តែម្នាក់ឯង ។

ភ្លាមនោះជនសង្ស័យដែលជិះខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ  ហើយយកជើងធាក់ម៉ូតូជនរងគ្រោះបណ្ដោយឲ្យដួល រួចជិះគេចខ្លួន ពេលនោះកម្លាំងផ្នែក ព្រហ្មទណ្ឌស្រុកកំពុងល្បាតបានឃើញសកម្មភាព ក៏ដេញតាមពីក្រោយ និងបានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើ ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចភូមិកក់ធំ ឃុំមហា ឬស្សី ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ  រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម