សន្តិសុខសង្គម
បង្កាន់ដៃស្ពានព្រះមុនីវង្ស តាក់សុីបុកបាក់ជិតមួយសប្តាហ៍ នៅមិនទាន់ជួសជុល
បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ដែលត្រូវបានរថយន្តតាក់សុីបើកបរជ្រុលចង្កូតបុកបាក់ចំនួន៣ផ្ទាំង មានរយៈពេលជិតមួយសប្តាហ៍ទៅហើយ នៅមិនទាន់បានជួសជុលនៅឡើយ គឺនៅចំហរចោល បានត្រឹមបានចងខ្សែ។

យោងតាមសេចក្តីរាយការណ៍ពី លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថាបង្កាន់ដៃស្ពានដែលរងការបាក់នេះ គឺស្ថិតនៅភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពុំមែនជាទឹកដីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះទេ។

ទាក់ទិនទៅនឹងការយឺតយ៉ាវក្នុងការជួសជុលបង្កាន់ដៃស្ពាននេះ “កម្ពុជាថ្មី” មិនទាន់អាចទាក់ទងទៅអ្នកពាក់ព័ន្ធបាននៅឡើយទេ។

បើតាមប្រភពពីសាក្សីបានឱ្យ “កម្ពុជាថ្មី” ដឹងថា កាលពីវេលាម៉ោង ៦រសៀល ថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ មានរថយន្តតាក់សុីម៉ាកសុី ពណ៌ស ពាក់ស្លាកលេខ 2AS 1794 បានធ្វើដំណើ តាមបណ្តោយផ្លូវជាតិលេខ១ ឆ្លងស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីច្បារអំពៅឆ្ពោះទៅក្បាលថ្នល់។ លុះឆ្លងផុតពាក់កណ្តាលស្ពានប្រមាណជាង ៤០ ម៉ែត្រក៏រេចង្កូតមកឆ្វេងដៃ បុកបង្កាន់ដៃស្ពានបាក់អស់៣ផ្ទាំង បង្កឱ្យកង់មុខខាងឆ្វេងផុតចិញ្ចើមស្ពាន សំណាងល្អដែលមិនហួសធ្លាក់ទឹក។ ប៉ុន្តែអ្វីដែលមហាជនលោកមានការទើសចិត្តនោះ គឺសំណូមពរដល់មន្ត្រីជំនាញធ្វើការជួសជុលឱ្យលឿន កុំទុកចំហរចោលបែបនេះ សូមកុំរង់ចាំម្ចាស់ឡានបង្កចេញលុយសង៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម