សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្ស៥១នាក់ ក្នុងប្រតិបត្តិការរដ្ឋបាល
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះថា មនុស្សចំនួន៥១នាក់មានស្រីនិងប្រុសរួមទាំងភេទទី៣ផង ត្រូវបានអាជ្ញាធរខណ្ឌឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះធ្វើរដ្ឋបាល។

ប្រតិបត្តិការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើងកាលរំលងអាធ្រាត្រ ឈានថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងក្មេងទំនើងជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារមុខវត្តបុទុម ដែលតែងតែបង្កើតរឿងគ្រប់យ៉ាងដូចជាវាយកាប់ចាក់បង្ករបួសស្នាម មានលួចយកសម្ភារៈ លុយកាក់ទៀត ដូចករណីប្លន់នេះឯង ។ យើងបានធ្វើការឃាត់ខ្លួនមនុស្ស និង សំភារៈ នាំមករដ្ឋបាលខណ្ឌដូនពេញ និងធ្វើការកិច្ចសន្យាអប់រំណែនាំតែមម្តង ។

លោក សុខ ពេញវុធ បានបន្តថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥១នាក់ ស្រី១៧នាក់ ប្រុស៣៤នាក់ ភេទទី៣ ០១នាក់ ម៉ូតូ១៩គ្រឿង កង់បី០៥គ្រឿង បញ្ជូនមករដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំណែុះ

គួររលឹកថា កាលពីកន្លងមកថ្មីៗនេះ នៅសួនច្បារមុខវត្តបុទុម តែមានក្រុមក្មេងទំនើងប្រមូលផ្ដុំជួបជុំគ្នាផឹកស៊ី និងវាយកាប់ចាក់គ្នាបង្កភាពអណាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមជាដើម៕
អត្ថបទ៖ រស្មី






-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ