សន្តិសុខសង្គម
ចុះចាប់ខ្លួនអ្នកបែកថ្នាំ ត្រូវជនសង្ស័យចាក់រងរបួសពីរនាក់
អំពើរហិង្សាមួយបានកើតឡើងបណ្តាលអោយប្រជាការពារ និងសមត្ថកិច្ចរងរបួសធ្ងន់ស្រាល ខណៈចុះទៅចាប់ខ្លួនជន បែកថ្នាំដែលត្រូវឪពុកម្តាយតេប្រាប់សមត្ថកិច្ចអោយចុះជួយអន្តរាគមន៍ ។
ហេតុរណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ០២នាក់ ទី១ឈ្មោះ រ៉នី គឹមរី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរប្រជាការពារភូមិ មានទីលំនៅសព្វថ្ងៃ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល របួសធ្ងន់ និងទី២ឈ្មោះ ឈុន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរបុខរបរមន្ត្រីនគរបាលជាតិ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ អែល ការីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ម្ដាយជនសង្ស័យបានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយ សូមឱ្យជួយអន្តរាគមន៍ ទប់ស្កាត់ជនសង្ស័យដែលត្រូវជាកូន បែកថ្នាំញៀន អុកឡុកក្រុមគ្រួសារ និងអ្នកជិតខាង។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ បានចុះទៅដល់ហើយបានឃើញជនសង្ស័យកំពុងដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ពេលនោះកម្លាំងបានហៅជនសង្ស័យឲ្យបើកទ្វារចេញ តែជនសង្ស័យមិនព្រមចេញ រួចកម្លាំងក៏បានធាក់ទ្វារ តែជនសង្ស័យមិនព្រមបើកទ្វារ ពេលនោះកម្លាំងប្រជាការពារឈ្មោះ សុះ យ៉ាន បានទៅឈរក្បែរទ្វារ ហើយបានស្រែកហៅជនសង្ស័យឲ្យចេញ ចំណែកកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារមួយចំនួនទៀតបានឈរនៅមុខទ្វារផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបើកទ្វារ ស្ទុះចេញមកដោយកាន់កាំបិតចុងស្រួចនៅនឹងដៃចាក់ទៅលើ កម្លាំងកម្លាំងប្រជាការពារម្នាក់ឈ្មោះ រ៉ូ នីគឹមរី ត្រូវចំក្រោមដងកាំបិតខាងស្ដាំ មួយកាំបិត បណ្ដាលឲ្យមានរបួសធ្ងន់ ហើយជនសង្ស័យ ក៏រត់ឡើងទៅលើផ្ទះ ដោយកាន់កាំបិតចុងស្រួចជាប់នឹងដៃ។ បន្ទាប់មកកម្លាំងអន្តរាគមន៍ស្រុក ក៏ចុះទៅជួយអន្តរាគមន៍ ពេលនោះកម្លាំងស្រុកនិងប៉ុស្តិ៍ ក៏បានឡើងទៅលើផ្ទះដើម្បីហៅជនសង្ស័យ ភ្លាមនោះស្រាប់តែជនសង្ស័យស្ទុះមកចាប់សមត្ថកិច្ចម្នាក់ឈ្មោះ ឈុន សុផល(មន្ត្រីប៉ុស្ដិ៍) ហើយយកកាំបិត ចុងស្រួចអារ ក ក្នុងពេលនោះកម្លាំងសមត្ថកិច្ចបាននាំគ្នាចាប់ជនសង្ស័យ តែជនសង្ស័យបានរើបម្រះរួច ហើយយកកំបិតចុងស្រួច ដេញចាក់សមត្ថកិច្ចថែមទៀត ក្នុងពេលនោះប្រជាពលរដ្ឋឃើញដូច្នេះក៏បាននាំគ្នាជួយចាប់និងវាយជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចក៏បានយកជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក។

ជនរងគ្រោះឈ្មោះ ឈុន សុផល និងឈ្មោះ នី គឹមរី ត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង