សន្តិសុខសង្គម
មន្ត្រីចរាចរណ៍បញ្ជាក់សារបែកធ្លាយបញ្ឈប់ការផាកពិន័យមិនគោរពភ្លើងសញ្ញា និងមិនពាក់ខ្សែក្រវាត់
មន្ត្រីចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ បើទោះបីជាមានការបែកធ្លាយសារសំឡេងមួយ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ករណី កាត់បន្ថយការផាកពិន័យ ដោយប្ដូរមកអប់រំវិញលើចំណុចមួយចំនួន។
សំឡេងសាររបស់លោក ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកឱ្យដឹងថា ការអនុវត្តអនុក្រឹត្យ ៣៩ ការពិន័យរថយន្តមាន ៩ ចំណុច កាត់បន្ថយមកអប់រំ ៥ ហើយពិន័យតែ ៤ ចំណុចទេ ក្នុងនោះ ដូចជា ការមិនគោរពភ្លើង និងផ្លាកសញ្ញា វ៉ាជែង មិនពាក់ខ្សែក្រវាត់ ដឹកលើសចំណុះ និងការប្រើប្រាស់ទូរស័ព្ទដៃ គឺសមត្ថកិច្ចត្រូវធ្វើការអប់រំ។ ចំណែកឯការពិន័យ នៅសល់ ៤ គឺការបើកបរលើសល្បឿន ស្រវឹង គ្មានប័ណ្ណបើកបរ និងគ្មានផ្លាកលេខ។
ចំណែកឯម៉ូតូ មាន ៧ ចំណុច ត្រូវលើកលែង ៤ មិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា ល្មើសការបត់ និងវ៉ាជែង ការប្រើប្រាស់ទូរស័ព្ទដៃ ដឹកលើសចំណុះ ត្រូវអប់រំ។ ចំណែកការមិនពាក់មួក សុវត្ថិភាព បើកបរស្រវឹង អត់ផ្លាកលេខ គឺនៅពិន័យដដែល។
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាន នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សុំមិនអត្ថាធិប្បាយលើសារសំឡេងនេះ។ ប៉ុន្តែលោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវ នៅតែបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ