សន្តិសុខសង្គម
ដាក់ដែកបាំងចន្លោះបាក់បង្កាន់ដៃស្ពានបន្ទាប់ពីតាក់ស៊ីបុកបំបាក់
ដោយបារម្មខ្លាចគ្រោះថ្នាក់ដល់អ្នកដំណើ ពិសេសអ្នកថ្មើជើងឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់នោះមន្ត្រីជំនាញបានសម្រេចយកដែកមកដាក់ជារនាំងនៅចន្លោះដែលបាក់ដោយសាររថយន្តតាក់ស៊ីបុកបំផ្លាញកន្លងមក។

បើតាមប្រភពពីលោក ជូ ចាន់នី ជំនួយការចៅសង្កាត់ច្បារអំពៅទី២បានប្រាប់កម្ពុជាថ្មីថា កាលពីថ្ងៃទី១៩ ខែមិថុនាម្សិលមិញមានក្រុមជំនាញបានមកវាស់នឹងស្វានដាក់បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់។
លោក ជូ ចាន់នី បានបន្តថា ករណីរថយន្តតាក់ស៊ីបុកបង្កាន់ដៃស្ពាននេះគឺស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ព្រំប្រទល់សង្កាត់ច្បារអំពៅទី២ហើយមិនដឹងថានៅពេលណាទើបជួសជុលបង្កាន់ដៃស្ពាននេះរួចរាល់នោះទេ។ ចំពោះថ្លៃសំណងទៅលើការខូចខាតបង្កាន់ដៃស្ពាននេះគឺមានតែមន្ទីរសាធារណការសាលារាជធានីភ្នំពេញទេទើបដឹង។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលលោកតែងនាំគ្នាដើរហាត់ប្រាណតាមចិញ្ចើមស្ពានព្រះមុនីវង្សចាស់នេះបានសំណូមពរដល់មន្ត្រីជំនាញជួយពន្លឿនការជួសជុលឲ្យបានលឿនដើម្បីឲ្យបងប្អូនអ្នកដើរហាត់ប្រាណបានដើរព្រោះពួកគាត់មិនហ៊ានចុះពីចិញ្ចើមដើរលើទ្រូងស្ពានដោយខ្លាចគ្រោះថ្នាក់រថយន្តបុក។
ពួកគេសង្ឃឹមថាក្រុមអ្នកជំនាញនឹងពន្លឿនការងារឲ្យបានឆាប់ ព្រោះចាប់តាំងពីរថយន្តតាក់ស៊ីបុកពីថ្ងៃទី១១ខែមិថុនារហូតមកដល់ថ្ងៃទី២០ខែមិថុនារយះពេល១០ថ្ងៃទៅហើយ៕

អត្ថបទ៖ នរា

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់