Connect with us

សន្តិសុខសង្គម

បុរសម្នាក់សង្ស័យញៀនថ្នាំ ដុត​ផ្ទះ​ខ្លួនឯង​ បណ្ដាលឲ្យឆាបឆេះ៣៧​ខ្នង​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​សង្ស័យ​ញៀនថ្នាំ បានដុត​ផ្ទះ​ខ្លួនឯងចោល បណ្ដាលឲ្យ​ឆាបឆេះដល់ផ្ទះអ្នកជិតខាង​៣៧ខ្នងផ្សេងទៀត សំណាងល្អមិនបណ្ដាលឲ្យមាន​មនុស្សរបួស និងស្លាប់។ បុរសដែល​ញៀនថ្នាំ ដុតខ្លួនឯងនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ លឹម ភារុណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ​ចំណុច ភូមិដើម​ចាន់ សង្កាត់​ច្បារ​អំពៅទី២ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​។

បើ​យោង​តាម​ប្រភពពី​លោក យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា នៅវេលា​ម៉ោង​១៦​រសៀល​ ថ្ងៃទី​២០ ​ខែមិថុនា​នេះ​ នៅ​ចំណុច​ភូមិ​ដើម​ចាន់​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ មាន​អគ្គិភ័យ​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣៧​ខ្នង​ភាគច្រើន​ជា​ផ្ទះ​ឈើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ិ​ន វុ​ធ បាន​បន្តថា​ ករណី​អគ្គិភ័យ​នេះ​បាន​រលត់​ទៅ​វិញ​នា​វេលា​ម៉ោង​១៧​នឹង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល ​ដោយ​បំផ្លាញ​ទ្រព្យសម្បតិ​ក្នុងផ្ទះ​អស់​គ្មាន​សល់ ​ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។​ ហើយ​ក្នុងនោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រមាណ​១០​គ្រឿង​ បាន​មក​ជួយ​បាញ់​ពន្លត់​បាន​ទាន់ពេល​។

គួរ​បញ្ជាក់​ថា ​ទីតាំង​ដែល​រង​ការឆេះ​បំផ្លាញ​នេះ​គឺ​បាន​រងគ្រោះ​ចំនួន​២​លើក​ទាំង​ថ្ងៃនេះ​។​ ខ​ណៈ​លើក​ទី​១​កើតឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៦​ដែល​កាលណោះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​អស់​ប្រមាណ​ជា​៣០០​ខ្នង ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ទៀតផង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៣ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ២ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម