Connect with us

សន្តិសុខសង្គម

កូនប្រុសមន្ត្រីសាលាខេត្តកណ្ដាលម្នាក់ដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចនៅក្រុងតាខ្មៅ (មានវីដេអូ)

បានផុស

នៅ

ផ្ទះមួយខ្នងមានទំហំ​ ០៥×០៧​ មែត្រ​ ធ្វើឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី ដែលជារបស់មន្ត្រីសាលាខេត្តកណ្ដាលម្នាក់ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង ដោយសារកូនប្រុសបង្កើតជាដុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដុលបំផ្លាញផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះអស់នេះ បានកើតឡើងកាលវេលាម៉ោង១៨និង៥៥នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ​ឈ្មោះ ចាប ចាន់ណារី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីសាលាខេត្តកណ្តាល ។

របាយការណ៍បញ្ជាក់ថា សម្ភារៈដែលខូចខាតរួមមាន ប្រាក់រៀល ៤០០.០០០​ រៀល ប្រាក់ដុល្លា ៤០០ ដុល្លារ​ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា បណ្តាលមកពីជនសង្ស័យឈ្មោះ ស៊ិន ប្រសិទ្ធិ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ (ត្រូវជាកូនប្រុសបង្កើត)​ ជាអ្នកដុត។

ករណីនេះកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​បានសហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន បាញ់ពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះអ្នកដទៃឡើយ ដោយប្រើ​ប្រាស់​រថយន្ត​ចំនួន​០២​គ្រឿង ប្រើប្រាស់អស់​០២​រថយន្ត​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម