សន្តិសុខសង្គម
បែកធ្លាយអធិការរងស្រុកបាទី កាងវង់ល្បែងស៊ីសងជាច្រើនក្នុងមូលដ្ឋាន
ប្រភពបែកធ្លាយបានអោយដឹងថា វង់ល្បែងជាច្រើនកន្លែងនៅក្នុងស្រុកបាទី ខេត្តតាកែវ មានដូចជា សង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ដោយណាត់ភ្នាល់ស៊ីសងលុយរាប់លាន កំពុងពេញនិយម ហើយពួកគេបើកបានយ៉ាងរលូន គឺប្រើឈ្មោះ មេ ឡូ ។
ប្រភពបានបន្តអោយដឹងទៀតថា ឈ្មោះ ពៅ បានបើកសង្វៀនជល់មាន់១កន្លែង តាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី លេងភ្នាល់រាល់ថ្ងៃ តែនៅពេលអ្នកកាសែតទៅដល់ពួកគេប្រាប់ អ្នកកាសែតថា ទីតាំងនេះជារបស់លោក ឃុត ឡូ អធិការរងស្រុកបាទី ចង់ថតអីថតទៅ ផ្សាយអីផ្សាយទៅ មានការអីលោក ឃុត ឡូ ជាអ្នកដោះស្រាយ ។
ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា ទីតាំងជល់មាន់អនឡាញដ៏ធំមួយទៀតជារបស់ឈ្មោះ ម៉ុក ជាមន្ត្រីអាវុធហត្ថចូលនិវត្តន៍ នៅកណ្ដាលវាលស្រែនៃឃុំកណ្ដឹង ក៏យកឈ្មោះលោក ឃុតឡូ នេះទៅកាងអោយដែរ។ និយាយពីវង់អាប៉ោងរបស់ឈ្មោះ ជង នៅក្នុងទឹកដីឃុំពត់សរ ស្រុកបាទី ក៏បែកធ្លាយថា លោក ឃុត ឡូ ជាអ្នកកាងអោយដែរ និយាយអោយចំសេដ្ឋកិច្ចវង់ល្បែង១ស្រុកបាទី គឺជារបស់លោក ឃុត ឡូ ទាំងអស់។
ប្រភពបានបន្តទៀតថា ហេតុផលអ្វីបានជាលោក ឃុត ឡូ អធិការរងស្រុកបាទី ក្ដោបសេដ្ឋកិច្ចវង់ល្បែងបាន ១-លោក ឃុត ឡូ ជាអ្នកញៀនល្បែងគ្រប់ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ជាអ្នកណាត់ ក្រុមអ្នកញៀនល្បែងអោយមកលេងតាមគោលដៅនៃទីតាំងដែលបានបង្កើតរួចហើយ បើលោក ឃុត ឡូ ណាត់និងបើកអោយលេង គឺក្រុមអ្នកលេងមានភាពកក់ក្ដៅធានាថា មានសុវត្តិភាព ព្រោះអ្នកដែលបង្ក្រាបល្បែង ស៊ីសងឈ្មោះ ឃុត ចិត្ត្រា អធិការរងព្រហ្មទណ្ឌស្រុកបាទី ជាកូនប្រុសបង្កើតរបស់លោក ឃុត ឡូ ដូច្នេះ នេះជាសេនារិយោល្បែងក្នុងស្រុកបាទីទាំងមូល។
ពាក់ពន្ធ័ករណីខាងលើ កម្ពុជាថ្មីមិនអាចទាក់ទងលោក ឃុត ឡូ ដែលគេចោទថាជាអ្នកនៅពីក្រោយការកាងវង់ល្បែង ហើយអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឆាយ កែវមន្នី អធិការស្រុកបាទីបានដែរ។ កន្លងមកលោកធ្លាប់អោយដឹងថា លោកមិនប៉ះពាល់លុយល្បែងទេ ដឹងថាមានលេងកន្លែងណា លោកដាក់កម្លាំងចុះទៅភ្លាម។
ជុំវិញបញ្ហាខាងលើនេះ សង្ឃឹមលើលោកឧត្តមសេនីយ៍ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងត្រួតពិនិត្យបង្ក្រាបករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។ បើមិនបង្ក្រាបទេ ពលរដ្ឋនឹងអស់ជំនឿលើសមត្ថកិច្ចនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទីទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ៕
អត្ថបទ៖ ឆៃ យ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ