Connect with us

សន្តិសុខសង្គម

ខ្យល់​កន្ត្រាក់​ បក់​កួច​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ប​វេ​ល​ខ្ទេចខ្ទី​អស់​ជាច្រើន​ខ្នង

បានផុស

នៅ

បាត់ដំបង ៖ ចាប់​តាំង​ពី​ដើម​សប្តាហ៍​ទី​៣ នៃ​ខែមិថុនា កន្លងទៅនេះ គឺ​ស​ង្កេ​ត​ឃើញថា នៅក្នុង​ខេត្តបាត់ដំបង មានស្រុក​មួយចំនួន​បានទទួល​រង​នូវ​សម្ពាធ នៃ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ខូចខាត​អស់​ជាច្រើន​ខ្នង តែ​មិនមាន​បង្ក​អោយ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ៤ និង ៤៥​នាទី ល្ងាច គឺមាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង ដោយ​បាន​អូស​បន្លាយ​ពេល​ជាង​មួយ​ម៉ោង ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​បោកបក់​លាយឡំ​មកជា​មួយ​ផង​។

បើ​តាម​សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​គឺ​បាន​បញ្ជាក់​ថា ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចូល​ទៅលើ ភូមិ​សំណាង​ព្រះ​ស្រី ក្នុង​ឃុំ​បឹង​ប្រាំ នៃ​ស្រុក​ប​វេ​ល បណ្ដាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ចំនួន​៦​ខ្នង ​ដោយ​ក្នុងនោះ​មាន​មួយ​ខ្នង បាន​ខ្ទេចខ្ទី​ទាំងស្រុង ប៉ុន្តែ​ជា​សំណាងល្អ​ដែល​មិនមាន​ប៉ះពាល់​ដល់​មនុស្ស និង​សត្វ​ដោយ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​រួចហើយ ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម