សន្តិសុខសង្គម
ឈើសុក្រំ ជិត ៥០ សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសពី នាយរងប៉ុស្ដិ៍នគរបាល
កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឃុំញ៉ាង ចុះរឹបអូសគំនរឈើសុក្រំប្រមាណជិង ៥០ សន្លឹក របស់នាយរងប៉ុស្ដិ៍នគរបាលព្រំដែនគោក ភូមិចង នៅត្រង់ចំណុចក្បែរផ្លូវច្រកចេញទៅប្រទេសវៀតណាម ច្រកទ្វារព្រំដែនគោកភូមិចង ស្ថិតនៅក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

កិច្ចការនេះដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាស លោក កង សារឿន អភិបាល នៃគណៈអភិបាលស្រុកអណ្តូងមាស ដោយលោកបានចេញបទបញ្ជាទៅកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានខាងលើ នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២នេះ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបឈើនេះ ដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រទះឃើញគំនរឈើនោះ ជិតមួយសប្តាហ៍មកហើយ ប៉ុន្តែពួកគាត់មិនដឹងត្រូវរាយការណ៍ទៅខាងណាឱ្យចុះមកបង្ក្រាប ព្រោះឈ្មួញរកសុីជាម្ចាស់ឈើនោះ ជាសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ភូមិចង តែម្ដង។

ប្រជាពលរដ្ឋអះអាងថា ឈ្មួញជាម្ចាស់ឈើរូបនោះមានឈ្មោះ ពៅ កុសល មានតួនាទី ជានាយរងប៉ុស្ដិ៍នគរបាលព្រំដែនគោក ភូមិចង ផ្ទាល់តែម្តង ជាឈ្មួញរកសុីឈើយូរមកហើយ ធ្វើជំនួញឈើយ៉ាងសកម្មប្រចាំភូមិចង ថែមទាំងមានអត្តចរិតក្រអឺតក្រទមកោងកាច និងគួរឱ្យស្អប់ពីសំណាក់ជនជាតិដើមភាគតិចច្រាយ ដែលរស់នៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើនេះ នាយរងប៉ុស្ថិ៍នគរបាលព្រំដែនគោកភូមិចង លោក ពៅ កុសល បានឱ្យដឹងថា ពិតជាឈើរបស់លោកពិតមែន ដែលទុកចោលនៅផ្ទះមីង ហើយជាឈើសល់ពីការធ្វើទ្វារបង្អួចជណ្តើរផ្ទះ។
បច្ចុប្បន្នបន្ទះក្ដារងឿ ប្រភេទឈើសុក្រំ ចំនួនសរុប ៤៨ សន្លឹក ពេញមួយគោយន្តកែច្នៃ ត្រូវបានជំនាញផ្នែករដ្ឋបាលព្រៃឈើ ស្រុកអណ្តូងមាស រឹបអូសយកមករក្សាទុកជាសម្បត្តិរដ្ឋ នៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំញ៉ាង ស្រុកអណ្តូងមាស។

ទោះជាយ៉ាងណា មានមតិជាច្រើនលើកឡើង និងសំណូមពរទៅថ្នាក់ដឹកនាំ គណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់វិធានការទៅលើមន្ត្រីក្នុងក្របខណ្ឌជានគរបាលជាតិ ដែលពាក់ព័ន្ឋនឹងបទល្មើសព្រៃឈើ តាមអភិក្រមទី៥។ ប្រជាពលរដ្ឋបន្តថា បើថ្នាក់លើនៅតែបណ្តែតបណ្តោយ ទុកឱ្យមន្ត្រីបែបនេះឈរជើងនៅជួរបន្ទាត់ព្រំដែន បង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ បំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ នោះសម្បត្តិរបស់ជាតិច្បាស់ជាវិនាសអន្តរាយ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ