សន្តិសុខសង្គម
ពិន័យមន្ត្រីនគរបាលក្រុងសៀមរាបម្នាក់ ករណីដកកាំភ្លើងភ្ជង់អ្នកកាសែត
មន្ត្រីនគរបាលអន្តរាគមន៍ក្រុងសៀមរាបម្នាក់ រងការចោទប្រកាន់ថា បានដកកាំភ្លើងភ្ជង់ក្បាលអ្នកសាព័ត៌មានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះជម្លោះទាំងកណ្តាលយប់នៅក្នុងក្រុងសៀមរាប ត្រូវបានថ្នាក់ដឹកនាំហៅមកសួរនាំ និងដាក់វិន័យកងកម្លាំង។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ លុះ១៥នាទីក្រោយមក ក៏បានចាកចេញពីហាង
ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន ស្រាប់តែមានជនមិនស្គាល់មុខបានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អញថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។ បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ជនបង្ករូបនោះបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ក្បាលគាត់ រូចក៏វ៉ៃជនរងគ្រោះយកទូរសព្ទដើម្បីបំបាត់ភស្តុតាងផងដែរ។ នៅពេលដែលត្រូវជនបង្កបានធាក់ចំនួនពីរជើងពេលនោះធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន៣គ្រឿង។ ជនបង្ករូបនោះ ក៏បានដកកាំភ្លើងភ្ជង់គាត់ជាលើកទី២ទៀត។
សូមរំលឹកថា ហេតុការណ៍នេះកើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅវេលាម៉ោង១និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
ពាក់ព័ន្ធករណីនេះដែរ លោកវរសេនីយ៍ឯក អៀង មករា ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា ក្នុងករណីជម្លោះរវាងភាគីអ្នកកាសែតនិងនគរបាលក្រុងសៀមរាប នេះ គឺត្រូវបានជនរងគ្រោះបញ្ចប់មិនប្តឹងផ្ដល់គ្នាទេ ហើយមន្ត្រីនគរបាលខាងលើបានសម្របសម្រួលនិងសុំទោសជនរងគ្រោះរួចហើយ។ លោកបន្តថា ចំពោះមន្ត្រីនគរបាលដែលបង្កហិង្សាលើអ្នកសារព័ត៌មាននេះដែរ គឺត្រូវបានហៅមកសួរនាំ និងត្រូវបានដាក់វិន័យតាមកងកម្លាំងផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសារព័ត៌មានបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសិលធម៌របស់មន្ត្រីនគរបាលក្រុងសៀមរាប ដែលបានធ្វើមកលើអ្នកកាសែតទាំងងងើល និងបំពានច្បាប់ទម្លាប់ទាំងកំរោល។ មហាជនស្នើឲ្យថ្នាក់ដឹកនាំមានវិធានការនិងដាក់វិន័យឲ្យបានតឹងរឹងដើម្បីជាគំរូដល់មន្ត្រីផ្សេងទៀត៕
អត្ថបទ៖ កុសល
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ចរាចរណ៍២ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)