សន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀន ស្នើពលរដ្ឋបន្តសហការផ្តល់ព័ត៌មាន ពីការប្រើប្រាស់បារីអេឡិចត្រូនិក
មន្ទីរប្រឆាំងគ្រឿងញៀន បានស្នើឱ្យប្រជាពលរដ្ឋបន្តសហការផ្តល់ព័ត៌មាន ពីការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក ដើម្បីឱ្យកម្លាំងមានសមត្ថកិច្ចចុះស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២២ ខែមិថុនានេះនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងរាជធានីភ្នំពេញ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមអរគុណដល់បណ្តាញសង្គមមួយចំនួន ដែលបានជួយផ្សព្វផ្សាយ ព័ត៌មានជូនដល់សារណៈជនបានជ្រាប ជាពិសេសជូនមកអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទៀតផង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញចុះទៅជ្រាវស្រាវដល់ទីតាំងដែលមានការលក់ដូរ និងអ្នកទិញប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវតាមជំនាញ គឺមិនឃើញមានធ្វើសកម្មនោះទេ ដោយសារមុខសញ្ញាបានឃើញមានផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។
មន្ទីរប្រឆាំងគ្រឿងញៀនបានបន្តថា៖ “សូមអរគុណហើយបានផ្សព្វផ្សាយជូនជ្រាប តែប្រសិនបើ មានឆន្ទៈចូលរួមបង្ការទប់ស្កាត់បទល្មើសនៅក្នុងសង្គម ជាពិសេសបទល្មើសគ្រឿងញៀន ពិតប្រាកដនោះ សូមមេត្តាសហការផ្តល់ព័ត៌មានមកយើងខ្ញុំ ជាសំងាត់សិន ដើម្បីយើងខ្ញុំមានភាពងាយស្រួលប្រើប្រាស់វិធាការជំនាញ ដោយចុះស៊ើបជាសំងាត់ កុំទាន់ប្រញាប់ផ្សព្វផ្សាយជាសាធារណៈ។ ដូចជាពាក្យស្លោករបស់ សម្តេចក្រឡាហោ ស ខេង គឺ បីកុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) មួយរាយការណ៍ (ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាបទល្មើសគ្រឿងញៀន)”។
មន្ទីរប្រឆាំងគ្រឿងញៀនបានរំលឹកថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ បង្ការ បញ្ឃប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជណាចក្រកម្ពុជា។
បន្ទាប់ពីទទួលបានសេចក្តីណែនាំខាងលើភ្លាម អង្គភាពពាក់ព័ន្ធ ជាសមត្ថកិច្ចអនុវត្តគ្រឿងញៀន នៅទូទាំងប្រទេសបានចុះផ្សព្វផ្សាយ អប់រំ ដល់បណ្តាលទីតាំងធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ឱ្យបញ្ឃប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់។
ទន្ទឹមនេះ នៅមានទីតាំងមួយចំនួនមិនអនុវត្តតាមសេក្តីណែនាំខាងលើ នៅតែបំពាន សមត្ថកិច្ចបានចាត់វិធានការក្តៅ ដោយធ្វើការបង្ក្រាបជាច្រើនលើកមកហើយ ព្រមទាំងរឹបអូសបានស៊ីហ្សា (SISHA) ឧបករណ៍ប្រើប្រាស់ និងបារីអេឡិចត្រូនិក (E-Cigarette) យកទៅបំផ្លាញចោល ចំពោះអ្នកធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ សមត្ថកិច្ចយើងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ជាបន្តបន្ទាប់។ ដោយសារការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) មិនទាន់មានចែកនៅក្នុងច្បាប់នោះទេ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ដែលបានជួយផ្សព្វផ្សាយព័ត៌មានជូនដល់សារណៈជនជ្រាប ក្នុងគោលបំណងរួមចំណែកដល់ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ។
មន្ទីរប្រឆាំងគ្រឿងញៀន បានណែនាំថា ចាប់ពីពេលនេះតទៅ គប្បីសហការផ្តល់ព័ត៌មានជាសំងាត់មកក្រុមប្រចាំបញ្ជានៃអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទ 011248888 (Mobitel), 015222226 (Smart), 066661661 (Metfone) ឬប្រអប់សំបុត្រអេឡិចត្រូនិច (E-Box) Page: Anti-drug Department ដើម្បីឱ្យអង្គភាពចាត់វិធានការជំនាញបង្រ្កាបបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។
អង្គភាពសូមធានារក្សានូវការសំងាត់ជូនចំពោះអ្នកដែលបានចូលរួមសហការផ្តល់ព័ត៌មានជាក់លាក់មកដល់សមត្ថកិច្ច។ ទន្ទឹមនោះ គួរចៀសវាងធ្វើការផ្សព្វផ្សាយជាចំហរនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលនាំឱ្យមានហានិភ័យចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផង និងនាំឱ្យជនល្មើសដឹងខ្លួន ផ្អាកធ្វើសកម្មភាព ឬឆក់ឱកាសរត់គេចខ្លួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ